~
~
អន្តរជាតិ ៖ នៅថ្ងៃសុក្រនេះប្រទេសឥណ្ឌាបានរាយការណ៍ពីអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ដល់ទៅចំនួន ៤០០.០០០ នាក់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែកក្កដានេះ។
~
~
ប្រទេសនេះ បានបញ្ចាក់ប្រាប់ថាមានជាង ៣០ លានករណីចាប់តាំងពីមានការឆ្លងរាលដាលមកនិងជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងទី ២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានចំនួន ៣៣ លានករណី។
~
~
ទិន្នន័យរបស់ក្រសួងសុខា ភិបាលបានបង្ហាញនៅថ្ងៃ សុក្រនេះថា ប្រទេសឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោកមានអ្នកស្លាប់ចំនួន ៨៥៣ នាក់ក្នុងរយៈ ពេលត្រឹមតែ ២៤ ម៉ោងកន្លង មកនេះ។ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពជឿជាក់ថា ប្រទេសឥណ្ឌាមានចំនួនអ្នកស្លាប់ច្រើនជាងនេះហើយចំនួនពិតប្រាកដអាចឈានដល់មួយលាននាក់ឬច្រើនជាងនេះទៀត។
~
~
សូមបញ្ជាក់ថា កាលពីខែមុនរដ្ឋ Bihar ដែលជារដ្ឋក្រីក្របំផុតមួយរបស់ប្រទេសឥណ្ឌា បានកែប្រែចំនួនអ្នកស្លាប់សរុបពី ៥.៤២៤ នាក់ទៅ ៩.៤២៩ នាក់ បន្ទាប់ពីមានបញ្ជាពីតុលាការក្នុងតំបន់៕
~
~