January 21, 2022

ហានិភ័យណាស់! តាមការស្រាវជ្រាវថ្មី បញ្ជាក់ថា វីរុសកូវីដ-១៩ អាចរស់លើប្លាស្ទិកបានរហូតដល់ ៣ ថ្ងៃ

~

~

~

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា តាមរយៈការស្រាវជ្រាវថ្មីៗ ធ្វើឡើងនៅក្នុងមន្ទីរពិសោ ធន៍ ដែលមានសំណើម និងសីតុណ្ហភាពដែលអាចគ្រប់គ្រងបាន បានវាយតម្លៃពីការរស់រាននៃវីរុសកូវីដ-១៩ នៅលើផ្ទៃផ្សេងៗគ្នា

~

~

ហើយបានរាយការណ៍ថា វីរុសកូវីដ-១៩ អាចរស់រានរហូតដល់ទៅ ៧២ ម៉ោង នៅលើប្លាស្ទិក និងនៅលើដែកអ៊ីណុកស្ពាន់រហូតដល់ទៅ ៤ ម៉ោង និងនៅលើក្រដាសកាតុងធ្វើកេស ចំនួនប្រហែលជា ២៤ ម៉ោងឯណោះ ។

~

~

ដូច្នេះ ក្រសួងបានរំឭក ឱ្យឧស្សាហកម្មម្ហូបអាហារ ចាំបាច់ក្នុងការពង្រឹងវិធានការអនាម័យផ្ទាល់ខ្លួន និងផ្ដល់ការបណ្ដុះបណ្ដាល លើគោលការណ៍អនាម័យចំណីអាហារ ដើម្បីលុបបំបាត់ ឬកាត់បន្ថយហានិភ័យនៃផ្ទៃចំណីអាហារ និងសម្ភារៈ វេចខ្ចប់អាហារដែលអាចឆ្លងមេរោគផ្សេងៗ ជាពិសេសវីរុសកូវីដ-១៩ ពីបុគ្គលិកដែលធ្វើម្ហូបអាហារ ខណៈដែលវីរុសនេះ មានលទ្ធភាពអាចរស់រានរហូតដល់ទៅ ៧២ ម៉ោង នៅលើប្លាស្ទិក ។

~

~

ដោយឡែក ចំពោះការប្រើប្រាស់សម្ភារៈ ការពារផ្ទាល់ខ្លួនត្រឹមត្រូវ ដូចជាម៉ាស់ និងស្រោមដៃ គឺអាចមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយការរីករាលដាលនៃវីរុសកូវីដ-១៩ ដ៏កាចសាហាវនេះ និង ជំងឺនានា នៅក្នុងឧស្សាហកម្មចំណីអាហារ៕

សូមអានសេចក្ដីលម្អិតរបស់ក្រសួងនៅខាងក្រោម ៖

Leave a Reply

Your email address will not be published. Required fields are marked *