January 21, 2022

ព្រឺក្បាលខ្ញាក់ ! រកឃើញបំណែករូបយក្ស និង ព្រះសិរទេវតា កប់ក្នុងដីរាប់សិបឆ្នាំ នៅម្តុំខ្លោងទ្វារតាកាវ

~

~

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានបង្ហាញនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ឱ្យឃើញថា អាជ្ញាធរជាតិអប្សរាប្រទះឃើញ​ក្បាលយក្ស ​ដងខ្លួនយក្ស និង ព្រះសិរទេវតា ក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារតាកាវ ។

~

~

ដោយនៅក្នុងរយៈពេល ៣ សប្តាហ៍មកហើយ នៃការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវ ដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ ចម្លាក់យក្ស និង ​ទេវ​តា ​លើស្ពានហាលនៃខ្លោងទ្វារតាកាវ អាជ្ញាធរជាតិអប្សរាបានរកឃើញ រូបចម្លាក់ និង បំណែកវត្ថុបុរាណមួយចំនួន ។

~

~

បើតាមប្រសាសន៍របស់ លោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បានរកឃើញក្បាលយក្សចំនួន ០៣ នៅពេញល្អ ឯក្បាល ០៣ ទៀត មានត្រឹមតែពាក់កណ្តាល ។

~

ចំពោះដងខ្លួនអាសុរៈ បានរកឃើញចំនួន ០៤ រីឯ ព្រះសិរទេវតា បានរកឃើញចំនួន ០​៣ ​ក្នុងនោះចំនួន ០២ នៅពេញល្អ និង ០១ ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់ ។

~

គួរបញ្ជាក់ផងដែរ ខ្លោងទ្វារតាកាវ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត ត្រូវបានបើកការដ្ឋានជួសជុលកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ៕ ប្រភព៖ popular

~

Leave a Reply

Your email address will not be published. Required fields are marked *