~
~
ថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យសម្រេចបង្កើតក្រុងបូកគោដែលជាទីក្រុងថ្មីនៅក្នុងទឹកដីខេត្តកំពត។ ការបង្កើតក្រុងបូកគោ ត្រូវកាត់យកឃុំចំនួន ៣ ពីស្រុកទឹកឈូ ដែល
~
~
មានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោតយកធ្វើជាសង្កាត់ក្នុងក្រុងបូកគោ ដែលដាក់ឈ្មោះ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។
~
~
ហើយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ នៅក្នុងអនុក្រឹត្យ ស្តីពីការតែងតាំងមន្ត្រីរាជការ រាជរដ្ឋាភិបាលបានឱ្យលោកស្រី ងិន ផលរ័ត្ន មានឋានន្តរសក្កិឧត្តមមន្រ្តីថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាលទីស្តីការគណៈរដ្ឋមន្រ្តី ឡើងមកកាន់តំណែងជាអភិបាលនៃគណៈអភិបាលក្រុងបូកគោ ខេត្តកំពត។ ក្នុងរយៈពេលនៃការបំពេញភារកិច្ចថ្មីលោកស្រី ងិន ផលរ័ត្ន ត្រូវដាក់ពាក្យស្នើសុំស្ថិតនៅក្រៅក្របខ័ណ្ឌដើម។
~
~
គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញអនុក្រឹត្យស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលអភិវឌ្ឍក្រុងបូកគោ
ប្រែក្លាយជាទីក្រុងឆ្លាតវៃ ទេសចរណ៍ប្រវត្តសាស្រ្ត និងធម្មជាតិ។ យោងតាមប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ ផ្ទៃដីជិត៣ម៉ឺនហិកតាដែលស្មើ
~
~
នឹង១៨%នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្ស នឹងត្រូវយកមកអភិវឌ្ឍន៍ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភា។
សូមជម្រាបជូនថា៖ កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលក៏ធ្លាប់បានតែងតាំងស្ត្រីឆ្នើមរូបមានតួនាទីជាអភិបាលខេត្តរួចមកហើយដែរ រួមមាន៖
~
~
១. លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ត្រូវបាន ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាចៅហ្វាយខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ។
២. លោកជំទាវ បាន ស្រីមុំ ត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាចេញព្រះរាជក្រឹត្យចំនួន២ផ្សេងគ្នា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ
~
~
ដោយតែងតាំងលោកជំទាវ ដែលមានឋាន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តម ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃវិញ ៕ ប្រភព៖ Business Cambodia
~
~