January 21, 2022

វាសនាមនុស្សមើលមិនឃើញមែន កែវ ក្លាយជាតារាល្បីរន្ទឺពេញស្រុកថៃ ពីមុនគ្រាន់តែជា…

~

~

ប្រិយ​មិត្តដែលនិយមលេងបណ្តាញសង្គម ពិតជាបានស្គាល់ម​កហើយពីឈ្មោះ កែវ អាយុ ២៣ ឆ្នាំ ដែលបច្ចុ​​ប្បន្នអ្នកណាៗក៏ហៅលោ​​កថាជាតារា Tik Tok ដ៏​​មានឈ្មោះល្បីរន្ទឺ​រទាំងក្នុង និង ក្រៅប្រទេសដែរ ជាពិសេសគឺនៅ​​ប្រទេសថៃ ។

~

~

បើយើងក្រឡេកទៅ​​មើលជីវិតរបស់ កែវ មុននឹងក្លាយជា​ទីចាប់អារម្មណ៍របស់មនុស្សជាច្រើន ហើយថែមទាំងមាន​ឈ្មោះបោះសំឡេង​នោះ កែវ ក៏ធ្លាប់ឆ្លង​កាត់ជីវិតកម្សត់ជាច្រើ​នរាប់មិនអស់ដែរ ។

~

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើតាមការបញ្ជាក់ពី កែវ ក្នុងបទសម្ភាសមួយនៅថៃកាល​​ពីពេលកន្លងទៅ គេបានឱ្យដឹ​ងថា ដំបូងឡើយដោយសា​រតែភាពក្រីក្រ បានជំរុញឱ្យលោក និង គ្រួសារបង្ខំចិត្ត​ធ្វើចំណាកស្រុកទៅ​​ប្រទេសថៃ ដើម្បីរកលុយ​​​ដោះ​​បំណុ​​ល ហើយគិតមកទល់នឹងពេលនេះគឺប្រហែល ១០ ឆ្នាំជាងហើយ ដែលលោកបានប្រើជីវិតជាពលករចំណាកស្រុកនោះ ។

~

~

លោកបានបន្តទៀតថា ចំណែកឯមុខរបររបស់លោក និង គ្រួសារ ធ្វើនៅក្នុងប្រទេស​​ថៃនោះ គឺជាកម្មករសំ​​ណង លាបព​​ណ៌ផ្ទះ និង រាបឥដ្ឋផ្សេងៗ ។

~

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នានោះដែរ កែវ ត្រូវបានគេដឹងទៀតថា ក្រោយ​​ពេលទំនេរពីធ្វើការ កែវ តែងតែ​​ថតវីដេអូរាំលេ​​ងគ្រប់ទម្រង់ គ្រប់បទ ហើយបង្ហោះ​​នៅក្នុងគណនី Tik Tok ជារឿយៗ រហូតធ្វើឱ្យមានអ្នកស្គា​​ល់លោកច្រើន និង ចូលមកទស្សនានៅក្នុង Tik Tok ច្រើនលើសលប់នឹកស្មានមិនដល់ ។

~

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្វីដែលកាន់តែពិសេសនោះគឺ ត្រឹមតែ ៨ ខែប៉ុ​ណ្ណោះ កែវ ចាប់ផ្តើមមានអ្នកស្គាល់ច្រើនតាមរយៈ​​ការចូលតាមដានវីដេអូដែលលោកបង្ហោះក្នុង Tik Tok ហើយចាប់ពីពេល​​នោះមក កែវ ត្រូវបានគេហៅទៅចូលរួម​​នៅក្នុងកម្មវិធីផ្សេងៗ​​នៅក្នុងប្រទេសថៃ ពេលនោះ​​ហើយដែល កែវ ចាប់ផ្តើមផ្លាស់ប្តូរវាសនាខ្លួនឯងបន្តិចម្តងៗ រហូតមានសព្វថ្ងៃនេះ ។
​​​​

~

~

គួរបញ្ជាក់ផងដែរថា ពេលនេះ កែវ មិនត្រឹមតែទទួលបានការអញ្ជើញចូលរួមនៅក្នុងប៉ុស្តិ៍​​ទូរទស្សន៍នោះទេ តែ កែវ ក៏បានផលិតចម្រៀងរួមក្រុមជាមួយនឹងជនជាតិថៃទៀតផង ដែលមកទល់ពេលនេះបានចំនួនមួយបទ​​រួចមកហើយដែរ ។

User 02

1137294810125910_1137298186792239 d7n2ub3lvr

View all posts by User 02 →

Leave a Reply

Your email address will not be published. Required fields are marked *