January 20, 2022

កុំធ្វើដំណើរហួសម៉ោង! មកដឹងទឹកប្រាក់ផាកពិន័យអ្នកដែលល្មើសនឹងបម្រាមគោចរអំឡុងកូវីដ១៩

~

~

~

ដោយសារបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្ត​ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបន្តអនុវត្តន៍បម្រាមគោចរសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅទីក្រុងភ្នំពេញ ហើយបម្រាមគោចរនេះនឹងបន្តអនុវត្តចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១នេះ។

~

~

ចំពោះបម្រាមគោចរនឹងបន្តអនុវត្តន៍ចាប់ពីថ្ងៃស្អែក។ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនៅភ្នំពេញល្មើសនឹងបម្រាមគោចរ ដោយធ្វើដំណើរចាប់ពីម៉ោង១០យប់ដល់ម៉ោង៣ទៀបភ្លឺ នឹងត្រូវបានគេផាកពិន័យដោយគ្មានការលើកលែងឡើយ។

~

~

សម្រាប់ការពិន័យចំពោះអ្នកល្មើសនឹងបម្រាបគោចរនេះ ចំពោះអ្នកធ្វើដំណើរដោយម៉ូតូ នឹងត្រូវផាកពិន័យជាទឹកប្រាក់ចំនួន២០ម៉ឺនរៀល ចំណែកអ្នកធ្វើដំណើរដោយរថយន្តនឹងត្រូវផាកពិន័យចំនួន១លានរៀលដោយគ្មានការលើកលែង។

~

~

លើសពីនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានដាក់ចេញនូវវិធានការដោយធ្វើការផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពងារងារ មុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលកូវីដ១៩ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន និងបម្រាមគោចររាល់ការធ្វើដំណើរនិងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២២ដល់ម៉ោង៣ភ្លឺ នៅក្នុងភូមិសាស្រ្តភ្នំពេញដើម្បីប្រយុទ្ធនិងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។

~

~

ប្រភពអត្តបទ៖ Business Cambodia

Leave a Reply

Your email address will not be published. Required fields are marked *