January 21, 2022

កាន់តែ​សា​ហា​វ! វីរុសបំប្លែងខ្លួន Iota ដែលល្បីមានសមត្ថភាពគេចផុតពីភាពស៊ាំ រកឃើញឆ្លងលឿងជាងប្រភេទផ្សេងទៀតពី ១៥ ទៅ ២៥ ភាគរយ

~

~

~

យោងតាមការបោះពុម្ពផ្សាយនៅលើគេហទំព័រ medRxiv បានឲ្យដឹងថា វីរុសបំប្លែងខ្លួន Iota ដែលគេស្គាល់ថាជា B.1.526 ត្រូវបានរកឃើញដំបូងនៅទីក្រុងញូវយ៉ក ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ មានអត្រាចម្លងលឿនជាង ១៥ ទៅ ២៥ ភាគរយ បើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួនដទៃទៀត ។

~

~

ការសិក្សាស្រាវជ្រាវដែលត្រូវបានធ្វើឡើង ដោយនាយកដ្ឋានសុខាភិបាលទីក្រុងញូវយ៉ក និងសាលាសុខភាពសាធារណៈ Mailman របស់សាកលវិទ្យាល័យ Columbia ក៏បានឲ្យដឹងដែរថា វីរុសបំប្លែងខ្លួន Iota នេះ អាចគេចផុតពីប្រព័ន្ធភាពស៊ាំ និងបង្កើនហានិភ័យការស្លាប់ខ្ពស់ពីការឆ្លងចំនួន ៦២ ភាគរយ ទៅ ៨២ ភាគរយ ក្នុងចំណោមមនុស្សចាស់ ។

~

ទន្ទឹមនោះ ការសិក្សានេះបង្ហាញថា វីរុសបំប្លែងខ្លួន Iota បង្កើនអត្រាស្លាប់ពី ៤៦ ភាគរយ ៦២ ភាគរយ និង ៨២ ភាគរយ ចំពោះមនុស្សចាស់ដែលមានអាយុពី ៤៥ ទៅ ៦៤ ឆ្នាំ, ៦៥ ទៅ ៧៤ ឆ្នាំ និងលើសពី ៧៥ ឆ្នាំ ។

~

អ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា វីរុសបំប្លែងខ្លួនដូចជាប្រភេទ Iota អាចរាលដាលក្នុងចំណោមប្រជាជនជាច្រើនសប្តាហ៍ មុនពេលរកឃើញសញ្ញារបស់វា ។ លើសពីនេះទៀត វីរុសបំប្លែងខ្លួន Iota មានសមត្ថភាពគេចផុតពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ក៏ដូចជាមានភាពធន់នឹងអង់ទីគ័រដែលបង្កឡើងដោយវ៉ាក់សាំង ។

~

គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន Iota ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រដ្ឋទាំង ៥២ នៅ​សហរដ្ឋអាមេរិក ក៏ដូចជា​នៅ​ក្នុងប្រទេស​ចំនួន ២៧ នៅ​ទូទាំង​ពិភពលោក ​និង​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក (WHO) ចាត់​ថ្នាក់​ជា “​វីរុស​​បំប្លែងខ្លួន​គួរ​ឲ្យ​ចាប់​អារម្មណ៍” ​រួម​ជាមួយ​នឹង​វីរុស​បំប្លែង​ចំនួន ៣ ​ទៀត​ដូច​ជា Lambda និង​ Kappa ៕

ប្រភពអត្ថបទ៖ កម្ពុជាថ្មី

Leave a Reply

Your email address will not be published. Required fields are marked *