November 30, 2021

ទឹកចិត្តកូនខ្មែរ ! សន្ទុះយុវជនខ្មែរស្រុះគ្នាណាស់ ចេញមុខប្រតិកម្មផាំងៗ ករណីថៃសង់ប្រាសាទថ្ម លំនាំប្រាសាទអង្គរ…

~

កាលពីពេលថ្មីៗនេះ មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីឃើញរូបភាពប្រាសាទមួយដែលថៃកំពុងញាប់ដៃញាប់ជើងសាងសង់តាំងទីនៅក្នុងខេត្តបុរីរ៉ាំ

~

ដែលប្រាសាទនោះគេកត់សម្គាល់មានរូបរាងស្រដៀងទៅនឹងប្រាសាទអង្គរវត្តខ្មែរ នៅលើទឹកដីប្រទេសកម្ពុជា ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយរបស់ថៃ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ បានឱ្យដឹងថា ប្រាសាទដែលកំពុងតែសាងសង់នេះមានឈ្មោះថា «អាណាចក្រសិង្ហនគរ»

~

ដែលកសាងនៅក្នុងបរិវេណវត្ត ភូមាណហ្វា ស្ថិតនៅក្នុងក្នុងខេត្តបុរីរ៉ាំ ហើយពុំទាន់សាងសង់រួចរាល់មួយរយភាគរយនោះទេ ដោយបានសាងសង់នៅលើផ្ទៃដីចំនួន ២០០ រ៉ៃ ។

~

ការសាងសង់នេះ គេបាននាំយកផ្ទាំងថ្មជាច្រើនមកផ្តុបលើគ្នាតាមបច្ចេកទេស ហើយឆ្លាក់រូបតាមបែបព្រះពុទ្ធសាសនាជាច្រើនលើផ្ទាំងថ្មទាំងនោះ ។ លើសពីនោះ មិនត្រឹមតែមានប្រាសាទបែបបុរាណនោះទេ ថែមទាំងមានកន្លែងសក្ការៈបូជាបែបពុទ្ធសាសនាជាច្រើនកន្លែងទៀតដែរ ។

~

នៅទីកន្លែងនេះដែរ សម្រាប់ភ្ញៀវទេសចរដែលចូលមកកម្សាន្ត ត្រូវតែលើកដៃគោរព មុននឹងឈានចូលទស្សនា ។ ពាក់ព័ន្ធនឹងការចេញប្លង់សាងសង់ប្រាសាទស្រដៀងទៅនឹងប្រាសាទអង្គរ ក្នុងប្រទេសកម្ពុជានេះដែរ បានធ្វើឱ្យប្រជាជនខ្មែរមានការប្រតិកម្មយ៉ាងខ្លាំង

~

ដោយលើកឡើងថានេះគឺជាចម្លងយ៉ាងច្បាស់ ។ មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកទៅមើលបណ្តាញសង្គមហ្វេសប៊ុកវិញ គេបានឃើញអ្នកលេងហ្វេសប៊ុកជនជាតិខ្មែរ ជាពិសេសយុវវ័យរបស់កម្ពុជា កំពុងតែចែករំលែកដោយបង្ហោះសារស្វែងរក និង ទាមទារយុត្តិធម៌ដល់កម្ពុជា ។

~

ក្នុងនោះ សន្ទុះយុវជនខ្មែរជាច្រើនបានបង្ហោះសាររកយុត្តិធម៌ ពីអង្គការ UNESCO ដោយភ្ជាប់ hashtag នូវពាក្យថា «JusticeCambodia» «savecambodiaculture» «helpcambodia» «KhmerEmpire» «AngkorwatbelongtoKhmer» និង «someonemusttakeResponsible» ៕

~

Leave a Reply

Your email address will not be published. Required fields are marked *