January 21, 2022

មនុស្សស្ថិតក្នុងក្រុមនេះ ក្រសួងប្រកាសអំពាវនាវឱ្យប្រញាប់ទៅចាក់វ៉ាក់ស៊ាំងបញ្ចប់នៅទីតាំងកំណត់

~

~

យោងតាមលិខិតប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះបានឱ្យដឹងថា ក្រសួងប្រកាសអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេសដែលមិនទាន់មានចាក់វ៉ាក់ស៊ាំងជាពិសេសស្ថិតនៅក្នុងក្រុមមនុស្សដូចខាងក្រោមប្រញាប់ទៅចាក់វ៉ាក់ស៊ាំងបញ្ចប់ជាបន្ទាន់តាមទីតាំងដែលបានកំនត់តាមមូលដ្ឋាន។

~

បុគ្គលដែលត្រូវទៅចាក់មានដូចជា៖

~

១. ពលរដ្ឋអាយុលើ១៨ឆ្នាំដែលមិនទាន់បានចាក់
២.ពលករ ប្រជាពលរដ្ឋ និសិត្សដែលទើបត្រលប់មកពីក្រៅប្រទេស បញ្ចប់ចត្តាឡីស័ក

~

៣.ស្រ្តីទើបសម្រាលកូនរួច
៤. និងបុគ្គលទូទៅដែលមិនបានចាក់ដោយមូលហេតុផ្សេងៗ…

~

ហេតុដូចនេះ សូមឱ្យបងប្អូនទាំងអស់ដែលស្ថិតក្នុងករណីខាងលើប្រញាប់ទៅទទួលការចាក់នៅតាមទីតាំងដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែករាជធានីខេត្ត និងទីតាំងមួយចំនួនទៀតផងដែរ។ សូមរម្លឹកផងដែរថា វ៉ាក់ស៊ាំងគឺជារនាំងការពារដ៏មានប្រសិទ្ធភាពបំផុតក្នុងអំឡុងពេលកូវីដ១៩រាតត្បាតនេះ បើចង់ការពារខ្លួននិងក្រុមគ្រួសារ កុំភ្លេចនាំគ្នាទៅចាក់វ៉ាក់ស៊ាំងឱ្យបានលឿនបំផុត៕ ប្រភព៖ Healthy Cambodia

Leave a Reply

Your email address will not be published. Required fields are marked *