November 30, 2021

ស្ងប់ម្តងហើយ! ស្រាប់តែល្ងាចនេះ រោងចក្រនៅថៃ ផ្ទុះឆេះ យ៉ាងកក្រើកម្តងទៀត រត់ចែកជើងគ្នាសឹងមិនទាន់

~

~

កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ប្រទេសថៃមានករណីអគ្គិ ភ័ យ ឆេះរោងចក្រប្លាស្ទិកមួយកន្លែង ដែលស្ថិតនៅក្នុងខេត្តសាមុតប្រាកាន ដោយក្នុងនោះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាជននៅក្បែរទីតាំងកើតហេតុនោះ រហូតធ្វើឱ្យសមត្ថកិច្ចត្រូវជម្លៀសប្រជាជនចេញភ្លាមៗទៀតផង ។

~

យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ភ្លើ ងនៅរោងចក្រនោះក៏បានគ្រប់គ្រងបានម្ដងរួចទៅហើយ ដែលធ្វើឱ្យប្រជាជនថៃមានសេចក្ដីរីករាយយ៉ាងខ្លាំង ក៏ប៉ុន្តែស្រាប់តែនៅថ្ងៃល្ងាចទី ០៦ ខែកក្កដា ឆ្នាំ ២០២១ ដដែលនេះ

~

ភ្លើងក៏ចាប់ផ្តើមផ្ទុះឆេះរាលឡើងវិញយ៉ាងសន្ធោសន្ធៅម្តងទៀត ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាជននៅក្នុងប្រទេសថៃ ។ ជាមួយគ្នានោះ គេក៏ឃើញក្រុមអ្នកពន្លត់អគ្គិភ័យបានចូលខ្លួនទៅពន្លត់សាជាថ្មីម្ដងទៀត ។

~

លើសពីនេះ ទន្ទឹមនឹងហេតុការណ៍ដ៏អាក្រក់នេះ បានផ្ដល់ផលប៉ះពាល់យ៉ាងច្រើនសម្រាប់ប្រជាជនថៃ ក្នុងខេត្តសាមុតប្រាកាន ។ យ៉ាងណាមិញ មកទល់ពេលនេះស្ថានភាពភ្លើងហាក់បីដូចជាមិនទាន់អាចនឹងគ្រប់គ្រង​បានឡើយ បន្ទាប់ពីមានការផ្ទុះឡើងម្តងទៀតបែបនេះ ៕

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *