November 30, 2021

ថាមែនៗ! លេ​ច​ចេញវីដេអូស្តែងៗនៅការដ្ឋានសាងសង់អង្គរទី២នៅថៃ មានបុរសម្នាក់កំពុងចង្អុ​ល​បង្ហាញមួយឡូយ ឃើ​ញ​ហើ​យ​ឈឺ​ចា​ប់​… (មានវីដេអូ)

~

កូនខ្មែរគ្រប់រូបប្រាកដជាដឹងពីដំណឹងដែលថៃកំពុងធ្វើការកសាង ប្រាសាទ មួយដែលមានរូបរាងដូចទៅនឹងប្រាសាទអង្គរវត្ត បេះបិត។ ប្រាសាទ ដែលសាងសងលើទឹកដីថៃនេះ ស្ថិតនៅក្នុង ខេត្តបុរីរាំ ប្រទេសថៃ ដែលកំពុងដំណើរការបានចេញរូបរាងខ្លះៗហើយ។

~

~

ក្នុងករណីនេះដែរ បានធ្វើឲ្យក្លាយជាព័ត៌មានក្ដៅគគុកនិងកូនខ្មែរគ្រប់រូបមិនសុខចិត្តទៅលើទង្វើគ្មានគេខ្មាសរបស់ថៃមួយនេះ។ ព័ត៌មានកំពុងតែកក្រើកនៅក្នុងបណ្ដាញសង្គមនានា ធ្វើឲ្យមានការជជែកវែកញែកទាមទាររកយុត្តិធម៌ក្នុងបញ្ហានេះជាដាច់ខាត។

~

~

ប្រាសាទអង្គរវត្តខ្មែរ និង ប្រាសាទដែលចម្លងលើទឹកដីថៃយោងទៅតាមផេក សហភាពសហព័ន្ទយុវជនកម្ពុជា វិស័យវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងស្រាវជ្រាវលើករណី​ការសាង​សង់ ប្រាសាទ​ ដូច​អង្គរវត្ត នៅលើទឹកដីថៃ។

~

~

តាមប្រសាសន៍ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រសួងបានទាក់ទងទៅកុងស៊ុល កម្ពុជាប្រចាំនៅទីនោះ​ឱ្យ​ស្រាវជ្រាវ​ករណីនេះឱ្យបានល្អិតល្អន់ផងដែរ។ តាមរយៈបណ្ដាញសង្គមបានឲ្យដឹងថា វិស្វករថៃមានការមិនសប្បាយចិត្តទៅលើការរិះគន់ស្នាដៃ ដែលគេបានចម្លងពីប្រាសាទខ្មែរ។ ជាក់ស្តែងក្រោយល្បីរឿងនេះភ្លាមៗ ស្រាប់តែលេចចេញនៅវីដេអូស្តែងៗ នៃការសាងសង់ប្រាសាទស្រដៀងអង្គវត្តទី២នៅលើទឹកដីសៀម ដែលមើលទៅគឺពិតជាមិនគួរឲ្យកើតមានឡើងបែបនេះឡើយ ជាពិសេសគឺបានចេញជារូបរាងខ្លះៗផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

~

~

~

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *