January 21, 2022

អស្ចារ្យណាស់ ! ចិនផលិតឈុតការពារ បំពាក់ម៉ាស៊ីនត្រជាក់ ដើម្បីជួយក្រុមគ្រូពេទ្យ

~

~

~

យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួ (Xinhua) បានឱ្យដឹងថា ក្រុមហ៊ុនផលិតសម្ភារៈវេជ្ជសាស្ត្រ Tuoren Group ដែលមានមូលដ្ឋាននៅទីក្រុងស៊ីនស៊ាំង (Xinxiang) ខេត្តហឺណាន (Henan) ភាគកណ្តាលនៃប្រទេសចិន​ បានបង្កើតឈុតការពារវេជ្ជសាស្ត្រ (PPE) មួយប្រភេទដោយបំ​ពាក់នូវប្រព័ន្ធម៉ា​ស៊ីន​ត្រជាក់​ ជួយសម្រួលឱ្យមានខ្យល់ត្រជាក់សម្រាប់បុគ្គលិក​សុខាភិបាល ក្នុងពេលបំពេញការងារ​នៅក្រោមអាកាសធាតុក្ដៅ ឬត្រូវធ្វើការច្រើន​ម៉ោងជាប់គ្នា។

~

~

ប្រភពដដែលបន្តថា ឈុ​ត​កា​រពា​រ​វី​រុ​​ស​កូ​​វី​ដ​​-១​៩​ប្រភេទថ្មីនេះ មានភ្ជាប់ជាមួយម៉ាស៊ីនត្រជាក់ដែលផ្ដល់សុវត្ថិភាព ​និងប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់។ វាមានការដំឡើងបន្ទះបន្សុទ្ធខ្យល់ និងដំណើរការដោយចុ​ចលើប៊ូ​តុងបិទ/បើក យ៉ាង​ងាយស្រួល។ អ្នកប្រើប្រាស់អាចគ្រប់គ្រងសីតុណ្ហភាពឈុតការពារនេះចន្លោះពី ២៦-២៩ អង្សាសេ ដែលវាអាចជួយសម្រួលការងាររបស់បុគ្គលិកសុខា​ភិ​បាល​ឱ្យកាន់តែមានផាសុកភា​ពនៅពេលមានអា​កាសធា​តុក្ដៅ។

~

យ៉ាងណាមិញ មិនទាន់មានប្រភពផ្សព្វផ្សាយ​អំពីការបញ្ចេ​ញលក់ឱ្យទូលំទូលា​យនៅទូទាំងប្រទេសចិន​នៅឡើយទេ៕ ប្រភព៖ កម្ពុជាថ្មីៗ

~

Leave a Reply

Your email address will not be published. Required fields are marked *