January 21, 2022

អំបូរវីរុសថ្មី! ជប៉ុនរកឃើញកូវីដបំប្លែងខ្លួន១ទៀតN501S មានលក្ខណៈស្រដៀងអាល់ហ្វា ឆ្លងកាន់តែខ្លាំង

~

~

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thejapantimes បានរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនមួយក្រុម ដែលដឹកនាំដោយសាស្ត្រាចារ្យរងលោក Takeuchi Hiroaki នៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងទន្ត​ពេទ្យទីក្រុងតូក្យូ (Tokyo Medical and Dental University Hospital) បានប្រកាសកាលពីថ្ងៃច័ន្ទថា ក្រុមស្រាវជ្រាវបានរកឃើញការបំប្លែងខ្លួនថ្មីមួយទៀត ចេញពីអ្នកជំងឺកូវីដបំប្លែងខ្លួនDelta ដែលបានទៅវិទ្យាស្ថានកាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២១ ហើយក្រុមស្រាវជ្រាវបានហៅការបំប្លែងថ្មីនោះថា «N501S»។

~

~

ក្រុមអ្នកសិក្សាស្រាវជ្រាវបានឱ្យដឹងទៀតថា ក្រៅពីការឆ្លងនៅក្នុងប្រទេសជប៉ុននេះ ករណី ទាក់ទងនឹងវីរុសកូវីដប្រភេទថ្មី N501S មានទាំងអស់មាន៨ករណីហើយ ដែលត្រូវបានរកឃើញ។ ហើយការបំប្លែងរបស់ N501S ដែលចេញពីវីរុសកូវីដDeltaនេះ គឺមានលក្ខណៈប្រហាក់ប្រហែលនឹងការបំប្លែងខ្លួនរបស់ N501Y នៃកូវីដប្រភេទAlpha ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេសផងដែរ ដែលមានសភាពឆ្លងខ្លាំងនិងព្យាបាលមិនងាយជា ជាពិសេសគឺអ្នកឆ្លងអាចនឹងងាយប្រឈមគ្រោះថ្នាក់ដល់ជីវិត។

~

~

ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមអ្នកសិក្សាស្រាវជ្រាវបាននិយាយថា ខ្លួនមិនទាន់ច្បាស់ទេថាតើ N501S នឹងមានផលប៉ះពាល់អ្វីខ្លះដល់សមត្ថភាពចម្លងរបស់វា ហើយពួកគេនឹងសិក្សាបន្ថែមលើការបំប្លែងខ្លួននេះ។

~

~

ដូចនេះអ្វីដែលគ្រប់គ្នាអាចធ្វើបាន គឺការពារខ្លួនឱ្យបានខ្ពស់ ដោយអនុវត្តនូវវិធានការរក្សាគម្លាតសង្គមដដែល ខណៈវីរុសកូវីដ១៩នៅតែបន្តបំប្លែងខ្លួន យើងមិនអាចភ្លេចខ្លួនបាននោះទេ៕ ប្រភព៖ Healthy Cambodia

Leave a Reply

Your email address will not be published. Required fields are marked *