January 21, 2022

សំណាងយ៉ាងនេះ! គ្រប់តំបន់ផ្ទុះឆ្លងវីរុស Delta ចូលសហគមន៍ រីឯតំបន់២នេះគ្មានឆ្លងសូម្បីម្នាក់

~

~

បើគិតត្រឹមព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta សរុបចំនួន ១,៩១៦នាក់។ នេះបើយោងតាមប្រភពក្រសួងសុខាភិបាល។

~

~

នៅក្នុងនោះដែរ បើយោងតាមទិន្នន័យច្បាស់ការរបស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា ការឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ Delra ត្រូវបានរកឃើញឆ្លងចូលក្នុងសហគមន៍ដែលស្ថិតនៅក្នុងភូមិសាស្ដ្រចំនួន ២៣រាជធានី-ខេត្តហើយ។

~

~

តួយ៉ាង នៅក្នុងភូមិសាស្ដ្ររាជធានី-ខេត្តចំនួន ២៣ នោះមានតែខេត្តចំនួន ០២ប៉ុណ្ណោះដែលមិនមានការឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទDeltaសូម្បីតែម្នាក់រួមមាន ខេត្តកែប និងខេត្តក្រចេះ ។
ជាមួយគ្នានេះដែរ បើគិតត្រឹមព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជារកឃើញអ្នកឆ្លងកូវីដសរុបចំនួន ៩៣,០៥៥នាក់ និងអ្នកជាសះស្បើយសរុបចំនួន ៨៨,៧៨៦នាក់ ហើយនឹងអ្នកស្លាប់សរុបចំនួន ១,៩០៣នាក់។

~

ខណៈកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មាន ៩២,៤៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំមាន ៧៨,៩៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់។ ប្រភព៖ Healthy Cambodia

~

Leave a Reply

Your email address will not be published. Required fields are marked *