May 26, 2022

រៀបចំឱ្យគ្រប់ចាំទៅចាក់! ត្រូវមានលក្ខខណ្ឌនិងឯកសារទាំងនេះតាមខ្លួនទើបចាក់ដូសសំណាងទី៣បាន

~

~

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ រដ្ឋបាលក្រុងភ្នំពេញប្រកាសស្តីពីការចាក់វ៉ាក់ស៊ាំងកូវីដ១៩ដូសទី៣ ឬហៅថាដូសសំណាងជូនប្រជាពលរដ្ឋចាប់ពីអាយុ៦០ឆ្នាំឡើងនិងមន្រ្តីរាជការទាំអស់នៅក្នុងទីក្រុងភ្នំពេញ។

~

~

ដើម្បីចាក់ដូសទី៣ឬដូសសំណាងនេះបាន បងប្អូនត្រូវមានឯកសារនិងលក្ខខណ្ឌដូចខាងក្រោម៖

១. ប័ណ្ណវ៉ាក់ស៊ាំងកូវីដ១៩
២.ប័ណ្ណសម្គាល់ខ្លួនមន្រ្តីរាជការ-បុគ្គលិក

~

~

៣.អត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់នៅក្នុងការចាក់វ៉ាក់ស៊ាំងលើកទី១
៤.បានចាក់ដូសទី១ និងដូសទី២ រួចរាល់រយៈពេល៤ទៅ៦ខែ

~

~

ដូចនេះបើមានបំណងទៅចាក់វ៉ាក់ស៊ាំងដូសទី៣កុំភ្លេចនូវលក្ខខណ្ឌទាំងនេះ ប្រសិនបើខ្វះឯកសារណាមួយគឺមិនអនុញ្ញាតិឱ្យចាក់នោះទេ៕

~

~

Leave a Reply

Your email address will not be published.