November 30, 2021

ព្រួយបារម្ភណាស់! កូវីដ-១៩បំប្លែងថ្មី ២ក្រុមដែលកំពុងវាយលុកពិភពលោក និងកម្ពុជាដែរ

~

~

~

កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បើយោងតាមប្រភព CDC បានចុះផ្សាយថា អង្គការសុខភាពពិភពលោក បានបែងចែកមេរោគកូវីដ-១៩​បំប្លែងថ្មីជាពីរក្រុមគឺ​ មេរោគកូវីដ-១៩ បំប្លែងថ្មី ដែលព្រួយបារម្ភ​ និងមេរោគកូវីដ-១៩បំប្លែងថ្មីដែលចាប់អារម្មណ៍​។

~

ជាការពិតណាស់ បើយោងតាមការបញ្ជាក់ច្បាស់ៗរបស់ អង្គសុខភាពពិភពលោក បានឱ្យដឹងយ៉ាង ដូច្នេះថា មេរោគកូវីដ-១៩បំប្លែងថ្មី ដែលព្រួយបារម្ភ​ និងមេរោគកូវីដ-១៩បំប្លែងថ្មីដែលចាប់ អារម្មណ៍។

~

១-មេរោគកូវីដ-១៩បំប្លែងថ្មីដែលព្រួយបារម្ភរួមមាន៖
-អាលហ្វា(Alpha) បានរកឃើញបឋមនៅក្នុងប្រទេសអង់គ្លេស កាលពីខែកញ្ញា ឆ្នាំ២០២០។

~

-បេតា(Beta) បានរកឃើញបឋមនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែឧសភា ឆ្នាំ២០២១។
-ហ្គាម៉ា(Gamma) បានរកឃើញបឋមនៅក្នុងប្រទេសប្រេស៊ីល កាលពីខែតុលា ឆ្នាំ២០២០។
-ដែលតា(Delta) បានរកឃើញបឋមនៅក្នុងប្រទេសឥណ្ឌា កាលពីខែតុលា ឆ្នាំ២០២០។

~

២-មេរោគកូវីដ-១៩បំប្លែងថ្មីដែលចាប់អារម្មណ៍រួមមាន៖
-អេតា(Eta) បានរកឃើញបឋមនៅក្នុងប្រទេសជាច្រើន កាលពីខែឆ្នូ ឆ្នាំ២០២០។

~

-អ៊ីយ៉ូតា(Lota) បានរកឃោះញបឋមនៅក្នុងប្រទេសអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២០។
-កាប៉ា(Kappa) បានរកឃើញនៅក្នុងប្រទេសឥណ្ឌា កាលពីខែវិច្ឆិកា ឆ្នាំ២០២០។

~

-ឡាមដា(Lambda) បានរកឃើញនៅក្នុងប្រទេសប៉េរូ កាលពីខែឆ្នូ ឆ្នាំ២០២០។
-មូ(Mu) បានរកឃើញនៅក្នុងប្រទេសកូឡំប៊ី កាលពីខែមករា ឆ្នាំ២០២១។

~

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមាន​មេរោគបំប្លែងថ្មីចំនួន៣កំពុងឆ្លងរាតត្បាតគឺ អាលហ្វា​ ដែលតា​ និងបេតា​។ ដូច្នេះសូមបងប្អូនមេត្តាបន្តប្រុងប្រយ័ត្ន ហើយនិងអនុវត្តន៍​ ៣កុំ​ ៣ការពារ​។ ប្រភព៖ Healthy Cambodia

~

Leave a Reply

Your email address will not be published. Required fields are marked *