~
កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិន និងជាអតីតនិស្សិតសាលាតិចណូ បានទទួលម រ ណ ភា ពនៅវ័យ ២២ឆ្នាំ ដោយរោ គាពាធ។
នេះបើយោងតាមលោក អ៊ុ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
~
បើតាមលិខិតរំលែកទុ ក្ខរបស់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ដែលផ្ញើទៅគ្រួសារស ព បានបញ្ជាក់យ៉ាងដូច្នេះថា៖
~
«សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ពិតជាមានសេចក្តីក្រៀមក្រំសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងអំពីម រ ណ ភា ពរបស់
~
កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រសិក្សា នៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិន ដែលបានទទួលអ និ ច្ច កម្ម ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១
~
ត្រូវនឹងនៅថ្ងៃចន្ទ ៧កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ វេលាម៉ោង ៤៖៤០ នាទីព្រឹក នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគា ពាធ»។
~
ក្នុងវេលាប្រកបដោយមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន
~
បានចូលរួមរំលែកទុក្ខដោយក្តីសង្វេគ និងស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសាច់ញាតិ នៃស ពចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់។
~
លោក អ៊ុ វុទ្ធទី បានបន្ថែមថា ស ពជានិស្សិត ឆ្នាំទី៣ ជំនាញវិស្វករផ្នែកស្ថាបត្យកម្ម មានស្រុកកំណើតបាត់ដំបង បានស្លា ប់ដោយសាររោគា ពាធ ពោលគឺមានសុខភាពទ្រុឌទ្រោមខ្លាំង។
~
លោក អ៊ុ វុទ្ធទី បានរាយការណ៍ទៅស្ថានកុងស៊ុលកម្ពុជា នៅក្រុងធានជីង និងបានទាក់ទងម្តាយស ព នៅស្រុកកំណើត ហើយគ្រួសារនៃស ព ក៏សំណូមពរឲ្យបូ ជា ស ពនៅចិនតែម្តង ដើម្បីយកធាតុមកខ្មែរ។
~
សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានខិតខំប្រឹងប្រែងសម្របសម្រួលការងារនេះយ៉ាងខ្លាំង ពោលគឺកំពុងសហការជាមួយកុងស៊ុល ដើម្បីសហការជាមួយអាជ្ញាធរចិន ក្នុងការរៀបចំបូ ជា ស ព៕