May 25, 2022

ការពារប្រសើរជាងព្យាបាល! ស្ងាត់ៗអ្នកជំងឺកូវីដ១៩នៅកម្ពុជាកើនឡើងដល់ជាង៦ពាន់នាក់

~

~

~

ករណីឆ្លងវីរុសកូវីដ១៩នៅប្រទេសកម្ពុជា បើយោងតាមតួលេខហាក់មិនទាន់ធ្លាក់ចុះនៅឡើយ។ ជាក់ស្តែង យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន៦៩៣នាក់ ស្លា.ប់ចំនួន១១នាក់ និងជាសះស្បើយ៤៤៣នាក់។

~

ដោយសារតែវីរុសកូវីដ១៩បន្តរាតត្បាតនៅឡើយ ជាពិសេសកូវីដ១៩ប្រភេទដែលតា គិតត្រឹមថ្ងៃនេះកម្ពុជាមានអ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាល៦៣២៦នាក់ ដែលជាតួលេខកើនឡើង។

~

អាស្រ័យហេតុនេះក្រសួងសុខាភិបាល ក៏សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយ បុគ្គល គ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការប្រុង ប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់

~

តាមដានការអនុវត្តន៍វិធានការសុខាភិបាលនៅតាមទីតាំងនានា ជាពិសេសទីតាំងមានហានិភ័យខ្ពស់ ដូចជាទីតាំង ៣ «ជ» (ទីតាំងមានមនុស្សច្រើនជួបជុំ ទីតាំងបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ និងទីតាំងដែលមានមនុស្សនៅជិតៗគ្នា) និងចាត់វិធានការរដ្ឋបាលសមស្របចាំបាច់។ ការចូលរួមរបស់បុគ្គល និងសហគមន៍ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតែចាំបាច់បំផុត និងត្រូវអនុវត្តជាប់ជាប្រចាំទោះជាបងប្អូនទាំងអស់បានចាក់ វ៉ាក់សាំងរួចហើយក៏ដោយ៕

~

Leave a Reply

Your email address will not be published.