January 21, 2022

អស្ចារ្យណាស់! អ្នកវិទ្យាសាស្ត្ររកឃើញថ្នាំ អាច​ក​ម្ចា​ត់​កូវីដ ក្នុងរយៈពេលត្រឹម៣ថ្ងៃ

~

~

~

ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលបាននិយាយថា ថ្នាំដែលគេប្រើ​ដើម្បីទប់ទ​ល់មេ​រោ​គ​អេ​​ដ​​ស៍ មានឥទ្ធិពលប្រឆាំង​​វី​​រុ​​​ស​​កូ​​​វី​​ដ​-​១៩ដោយផ្ទាល់ ដោយអាច​​ក​​ម្ចា​​ត់​​មេរោ​គ​​នេះបានក្នុងរយៈពេលត្រឹម៣ថ្ងៃ។

~

~

ក្រុមហ៊ុន Code Pharma ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសហូឡង់ ប៉ុន្តែមានការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍នៅអ៊ីស្រាអែល នាពេលថ្មីៗនេះ បានបញ្ចប់ការសាកល្បងដំណាក់កាលទី១ នៃថ្នាំ Codivir របស់ខ្លួនសម្រាប់ប្រើប្រាស់ប្រឆាំងនឹងមេ​រោ​គ​កូ​​វី​ដ​​-​១៩។

~

កាលពីថ្ងៃចន្ទក្រុមស្រាវជ្រាវជនជាតិអ៊ីស្រាអែលដែលគាំទ្រដល់ការសាកល្បងដំណាក់កាលទី ២ បានដាក់ពាក្យសុំការអនុញ្ញាតពីគណៈកម្មាធិការ Helsinki ដើម្បីបន្តដំណើរការនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Barzilai។ការសិក្សាដំណាក់កាលទី ២ ដែលនឹងមានការចូលរួមពីអ្នកជំងឺប្រមាណ ១៥០ នាក់ ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែក្រោយនេះ ក៏នឹងត្រូវធ្វើឡើងនៅប្រទេសអេស្ប៉ាញ ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូងផងដែរ។

~

~

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Code Pharma លោក Zyon Ayni បានឲ្យដឹងថា គោលដៅគឺត្រូវបញ្ចប់ការសាកល្បងក្នុងរយៈពេលប្រហែល ៣ ទៅ ៦ ខែ ហើយបន្ទាប់មកដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំនេះជាបន្ទាន់។ ស្របពេលជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ Shlomo Maayan នាយកផ្នែកជំងឺឆ្លងនៅ Bar​zilai បាននិយាយថា “ថ្នាំ Co​di​vi​r មានទម្រង់សុវត្ថិភាពល្អនិងមានប្រសិទ្ធិភាពប្រឆាំងមេរោគគួរឲ្យចាប់អារម្មណ៍ ទាំងនៅក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍និងការសាកល្បងព្យាបាលដំណាក់កាលទី១លើមនុស្ស។

~

~

យើងទន្ទឹងរង់ចាំលទ្ធផលនៃការសិក្សាដំណាក់កាលទី២ ដោយប្រើថ្នាំ C​o​d​​iv​​i​​r​។ វាអាចជារបកគំហើញមួយក្នុងវិស័យព្យាបាលមេរោគ ចំពោះអ្នក​ជំ​​ងឺ​កូ​​វី​​ដ​​-១៩ ដំណាក់កាលដំបូង”៕

~

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *