November 30, 2021

អ្នកវិទ្យាសាស្ដ្រ យកសត្វប្រចៀវពីតំបន់១ក្នុងប្រទេសកម្ពុជាទៅពិសោធន៍រកប្រភពកូវីដ-១៩

~

~

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ការសិក្សាស្រាវជ្រាវមួយទាក់ទងនឹងជំងឺកូវីដ១៩ ក្នុងនោះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការត្រួតពិនិត្យទៅលើសត្វប្រចៀវ ដែលត្រូវបានគេសង្ស័យថាជាដើមកំណើតនៃជំងឺកូវីដ១៩ នេះបើយោងតាមប្រភពCNA.។

~

ប្រភពដដែលបានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវកំពុងប្រមូលសំណាកសត្វប្រចៀវជាច្រើនក្បាលមកពីភាគខាងជើងប្រទេសកម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់ពីការរីករាតត្បាតនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ សំណាកសត្វប្រចៀវចំនួន២ ដែលគេបាននាំយកមកពីខេត្តស្ទឹងត្រែងនិងបានដាក់ក្នុងទុបង្កករក្សាទុកក្នុងតាំងពីឆ្នាំ២០១០ នៅក្នុងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

~

ក្រោយពីការធ្វើតេស្តត្រួតពិនិត្យរួច ជាលទ្ធផលបានបង្ហាញឱ្យឃើញកាលពីឆ្នាំមុនថា មានការជាប់ទាក់ទងនឹងការការីករាតត្បាតនៃជំងឺកូវីដ១៩ ដែលជាជំងឺមួយកំពុងតែសម្លាប់អាយុជីវិតមនុស្សទូទាំងពិភពលោក។ ជាមួយគ្នានេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើប្រមូលសំណាកសត្វប្រចៀវ កំណត់ភេទ អាយុ និងប្រភេទសត្វនេះ ដើម្បីសិក្សាឱ្យលម្អិតនិងបានស៊ីជម្រៅបន្ថែមទៀត។

~

ការសិក្សានេះ គឺសង្ឃឹមថា នឹងអាចកើតជាប្រយោជន៍ធ្វើឱ្យមានភាពប្រសើរឡើងនៃការយល់ដឹងពីកំណរកំណើតនៃជំងឺកូវីដ១៩។ លោកវេជ្ជបណ្ឌិតឌួង វាសនា ដែលជាប្រធានផ្នែករោគវិទ្យានៅវិទ្យាស្ថានប៉ាស្ទ័របានឱ្យដឹងថា លោកនិងក្រុមការងារបានចំណាយពេល២ឆ្នាំក្នុងការសិក្សាស្វែងយល់ពីដើមកំណើតនៃការវិវត្តនៃមេរោគដែលបង្កដោយសត្វប្រចៀវមួយនេះ ហើយសង្ឃឹមថាវាអាចផ្ដល់ជាតម្រុយខ្លះៗដល់អ្នកស្រាវជ្រាវ។ អ្វីដែលអ្នកស្រាវជ្រាវចង់ដឹងនោះ ថាតើជំងឺនេះពិតមាននៅក្នុងសត្វប្រចៀវពិតមែនឬអត់? ហើយថាតើមេរោគនេះ វិវត្តយ៉ាងដូចម្ដេច?

~

លោកវេជ្ជបណ្ឌិតឌួង វាសនាបានឱ្យដឹងថា ប្រភពចេញពីសត្វប្រចៀវគឺអាចបង្កជាមេរោគផ្លូវដង្ហើមដែលចម្លងដល់មនុស្ស​ នៅពេលក្រុមមនុស្សទាំងអស់នោះចូលទៅក្នុងព្រៃហើយ នៅជិតនឹងពពួកសត្វព្រៃ ដូច្នេះ ប្រសិនបើយើងកាន់តែជិតសត្វប្រៃ ឱកាសនៃការឆ្លងមេរោគគឺ កាន់តែមានច្រើន។ លោកស្រី Julia Guillebaudបានឱ្យដឹងថា ការសិក្សាស្រាវជ្រាវនេះ ជាការផ្ដល់មូនិធិពីបារាំង ក្នុងគោលបំណងពិនិត្យមើលនៃមេរោគកូវីដ និងការជួញដូរសត្វព្រៃនៅកម្ពុជាផងដែរ។ ប្រភព៖ Healthy Cambodia

Leave a Reply

Your email address will not be published. Required fields are marked *