January 21, 2022

ត្រេកអរណាស់! អង់គ្លេសនឹងដាក់ឲ្យប្រើថ្នាំព្យាបាល​កូ​វី​ដ-១៩ ដែលអតីតប្រធានាធិបតី Donald Trump ធ្លាប់ប្រើ

~

~

យោងតាមការចេញផ្សាយរបស់វេសាយ NDTV បានឱ្យដឹងនៅថ្ងៃ ១៨ ខែកញ្ញា ឆ្នាំ២០២១នេះថា ថ្នាំRonopreveនេះហើយ ដែលបានជួយស​ង្គ្រោះ​ជី​វិ​តអតីតប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ ពេលដែលគាត់បាន​ឆ្ល​​ង​ជំ​ងឺ​កូ​វី​ដ-១៩ កាលពីឆ្នាំមុន ឱ្យជាសះស្បើយពីការឆ្ល​ង​វី​រុ​ស​កូ​វី​ដ-​១៩នេះ។

~

~

អគ្គលេខាធិការ របស់ក្រសួងសុខាភិបាលចក្រភពអង់គ្លេស លោក Sajid Javid បាននិយាយថា“ យើងបានធានាការព្យាបាលថ្មីសម្រាប់អ្នកជំងឺដែល​ងា​យ​រ​ង​គ្រោះ​បំផុតរបស់យើងនៅក្នុងមន្ទីរពេទ្យនៅទូទាំងចក្រភពអង់គ្លេស ហើយខ្ញុំពិតជារំភើបដែលនឹងបាន​ជួ​យ​ស​ង្គ្រោះ​ជីវិតមនុស្សនៅដើមសប្តាហ៍ក្រោយ” ។

~

ថ្នាំនេះ នឹងផ្ដោតលើក្រុមមនុស្សដែលមានប្រព័​ន្ធភា​ព​ស៊ាំ​ខ្សោ​យ រួមមាន៖ អ្នកដែលមាន​ជំ​ងឺ​ម​​​ហា​រី​​ក ឬជំងឺautoimmune diseases ដែលមិនអាចបង្កើតអង្គបដិប្រាណ ដើម្បីទប់ទល់នឹ​ងរី​​វុ​​ស​កូ​វី​​ដ​-១៩។ Ronapreve គឺជាថ្នាំអង់ទីប៊ីយ៉ូទិកបន្សាបជាតិពុលដំបូងគេ ដែលត្រូវបានរចនាឡើងជាពិសេសដើម្បីព្យាបាល​​ជំ​​​​ងឺ​កូ​​​​វី​​ដ -១៩ ដែលត្រូវបានអនុញ្ញាតដោយ MHRA សម្រាប់ប្រើប្រាស់នៅចក្រភពអង់គ្លេស។

~

លោក Paul McManus ប្រធានគ្រប់គ្រងនៅក្រុមហ៊ុន Roche Products Ltd. ជម្រាបថា «Ronapreve គឺជាថ្នាំព្យាបាល​កូ​វី​ដ​-១​៩ ដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងដើម្បីព្យាបាលជំងឺនេះ ហើយបានទទួលស្គាល់ពី ពីភ្នាក់ងារថែទាំសុខភាពនិងផលិតថ្នាំ(MHRA) មិនត្រឹមតែប៉ុណ្ណោះ ថ្នាំនេះបានទទួលស្គាល់ពីសេវាសុខាភិបាលជាតិ(NHS)ត្រឹមត្រូវផងដែរ»។ សង្ឃឹមថា ថ្នាំនេះនឹងអាចមកទឹកដីកម្ពុជាឆាប់ៗដើម្បីព្យាបាល​ជំ​​ងឺ​កូ​​វី​​ដ​-១​៩៕ ប្រភព៖ Business Cambodia

Leave a Reply

Your email address will not be published. Required fields are marked *