January 21, 2022

ក្រោយប្រកាសបិទផ្អាកខេត្ត១០ថ្ងៃ មានគ្រូសិស្ស២០នាក់និងពលរដ្ឋជាង៨០នាក់បានឆ្លងកូវីដ១៩

~

~

~

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបង្ហាញអត្តសញ្ញាណអ្នកឆ្លងវីរុសកូវីដ១៩នៅក្នុងភូមិសាស្រ្តខេត្តរបស់ខ្លួនដែលបានរកឃើញចំនួនច្រើនរហូតដល់ត្រូវបិទផ្អាកសកម្មភាពមួយចំនួន។ ចំនួនអ្នកឆ្លងក្នុងមួយថ្ងៃរកឃើញរហូតដល់១០៩នាក់, ក្នុងនោះមាន២០នាក់ជាគ្រូបង្រៀននិងសិស្ស ហើយ៨៩នាក់ទៀតជា អាជីវករ កម្មករ កសិករ ចុងភៅ បុគ្គលិកអាហារដ្ឋាន ដូន្យជី អចារ្យ បុគ្គលិកធនាគារនិងមន្រ្តីរាជការ។

~

ជាមួយគ្នានេះ មានអ្នកជំងឺកូវីដ១៩ចំនួន០២នាក់បានស្លាប់នៅថ្ងៃជាមួយគ្នានេះផងដែរ។ នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល ចំនួនអ្នកវិជ្ជមានវីរុសកូវីដ១៩សរុបបានកើនឡើងដល់ ៣,៨២៥នាក់ អ្នកស្លាប់១០៤នាក់ និងអ្នកជាសះស្បើយចំនួន២,៩៨៨នាក់។

~

សូមរម្លឹកផងដែរថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដាក់ចេញដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល ១០(ដប់)ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ នៅក្នុងនោះដែរ អភិបាលខេត្តកំពង់ឆ្នាំង វិធានការដែលបានដាក់ចេញត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពមួយចំនួនដូចជាការរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ នៅតាមបណ្តាវត្តអារាមនានា និងសកម្មភាពជួបជុំនិងអាជីវកម្មមួយចំនួនទៀត។

~

ករណីនេះបង្ហាញពីទិន្នន័យឆ្លងខ្ពស់នៃវីរុសកូវីដ១៩ដែលបានរាតត្បាតនៅក្នុងសហគមន៍ ជាពិសេសជាការកើនឡើងអំឡុងពេលមានពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង។ ដូចនេះសម្រាប់ថ្ងៃសម្រាកខាងមុខ សង្ឃឹមថាបងប្អូនប្រជាជនកម្ពុជាទាំងអស់ចូលរួមឱ្យខ្ជាប់ខ្ជាប់នូវការការពារខ្លួនចៀសវាង ការសប្បាយប្រែក្លាយជាទុក្ខ៕ ប្រភព៖ Healthy Cambodia

~

Leave a Reply

Your email address will not be published. Required fields are marked *