January 20, 2022

កុំឃើញគេរៀបការចង់រៀបការដែរ មានចំនុចទាំងនេះឬនៅ មុននឹងរៀបការ?

~

~

ជីវិតគ្រួសារមើលទៅ​​ហាក់ដូចជាមានភាពស្រស់បំព្រងណាស់ ព្រោះនៅពេលដែលមនុស្សពីរនាក់អាចនៅក្បែ​​​រគ្នា​​ពេញលេញ​​ជាមួយនឹងអារម្ម​ណ៍ស្រលាញ់ និងការយល់ចិត្ត វាពោ​លពេញទៅដោ​​យសុភមង្គ​​ល ក្តីសុខ និងភាពកក់ក្តៅជាទីផុតដែលពិបាកនឹងព​​ណ៌នា។ ហើយពេលខ្លះវាថែមទាំងអា​​ច​​កែប្រែមនុស្ស​​ម្នាក់ដែ​​លធ្លាប់តែមានជីវិតអាប់អួ​​រទៅជារីករាយ និងពេញដោយស្នាម​​ញញឹ​​មដោយសារឥទ្ធិពលនៃសេចក្តីស្នេហាពិតប្រាកដ។

~

~

តែទោះ​​ជាយ៉ាងណាក៏ដោយ ជីវិតគ្រួសារមិនមែនសុទ្ធតែល្អទាំង​​អស់នោះទេ វាមានគុណសម្ប​​ត្តិតែវាក៏មានគុណវិបត្តិដូចគ្នា។
ប្រសិនបើ​​អ្នកអាចជ្រើ​​សរើសគូជីវិត​​​​សមស្រ​​បសម​​ប្រកប​​ទាំងចិត្តនិងបេះដូងនោះជា​​រឿងដ៏ប្រសើរ ព្រោះនៅពេ​ល​​ដែលជួប​​បញ្ហាអ្នកមា​​នឱកាសខ្ពស់ក្នុងការដោះស្រាយដោយសន្តវិធី និ​​ង​មានភាពយូរអង្វែង​​រស់នៅដោយក្តីសុខច្រើនជាងទុក្ខ។

~

~

តែដោយឡែ​​ក ប្រសិនបើអ្នក​​ជ្រើស​​រើសគូរខុស ឬអ្នក​​មិនទាន់ត្រៀមខ្លួនរួច​​រាល់ក្នុងកា​របង្កើតគ្រួសា​​រមួយនោះទេ អ្នកនិងដៃគូរបស់អ្នកអាច​​ប្រឈម​​នឹងការរស់នៅមិ​​ន​ចុះ​​សម្រុងគ្នា​​ ​​ឆាប់រ​​ង្គោះ​​រ​ង្គើ​​ ឬជួបបញ្ហាជាច្រើនផ្សេ​​ងទៀតដែលអ្នកមិនធ្លាក់គិតដល់​​ ព្រោះជីវិតគ្រួសារមិនដូចជីវិតនៅលីវនោះ​​ទេ វាមានភាពខុ​សគ្នាស្ទើតែ១៨០ដឺក្រេ។

~

~

ដោយហេតុនេះ អ្នកត្រូវសួរសំណួរខាងក្រោមនេះមកកាន់ខ្លួនឯងជាមុនសិន ហើយឆ្លើយដោយភាពស្មោះត្រង់និងសមហេតុសមផលចំពោះខ្លួនឯង កុំកុហក់ ឬលួងខ្លួនឯង មុនពេលដែលអ្នកសម្រេចចិត្តរៀបការ បើមិនចង់ទឹកភ្នែក ឬស្តោយក្រោយដោយសារមិនបានធ្វើការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ៖

~

~

តើអ្នកមានភាពស្មោះត្រង់ និងការផ្តល់តម្លៃឲ្យដៃគូគ្រប់គ្រាន់ហើយឬនៅ?

~

តើអ្នកបានត្រៀមខ្លួនហើយឬនៅសម្រាប់ការបើកទំព័រវិថីជីវិតថ្មី និងប្រឈមជាមួយរឿងដែលមិនធ្លាប់ជួបពីមុនមក?

~

តើអ្នកមានការយោគយល់ អធ្យាស្រ័យដល់កម្រិតណា ព្រោះជីវិតគ្រួសារប្រៀបដូចជាចានក្នុងរាវយ៉ាងដូច្នេះដែរ?

~

ហេតុអ្វីបានជាអ្នកសម្រេចចិត្តរៀបការ?

~

តើអ្នកនិងដៃគូត្រូវការគ្នាដល់កម្រិតណា?

~

តើគោលដៅហិរញ្ញវត្ថុរបស់អ្នកជាអ្វី?

~

តើអ្នកមើលឃើញគ្រួសាររបស់អ្នកក្នុងស្ថានភាពបែបណានៅរយៈពេល១០ឆ្នាំបន្ទាប់?

~

តើអ្នកមានភាពក្លាហានគ្រប់គ្រាន់ក្នុងការលះបង់សេរីភាពភាពនៅលីវហើយឬនៅ?

~

តើអ្នក និងដៃគូមានភាពចាស់ទុំគ្រប់គ្រាន់សម្រាប់កសាងគ្រួសារដែរឬទេ?

~

ប្រភពចំណូលរបស់អ្នករឹងមាំដែរឬទេ?

User 02

1137294810125910_1137298186792239 d7n2ub3lvr

View all posts by User 02 →

Leave a Reply

Your email address will not be published. Required fields are marked *