November 30, 2021

ពិតជាប្រសើរណាស់!! ជប៉ុន ត្រៀមបញ្ចេញថ្នាំព្យាបាលជំ​ងឺ​កូវី​ដ​១៩ ត្រឹម៥ថ្ងៃជាដាច់ត្រៀមឱ្យមនុស្សប្រើប្រាស់១លាននាក់ចុង…

~

~

~

កាលពីថ្មីៗកន្លងទៅនេះ យើងសង្កេតឃើញថាមានបណ្តាប្រទេសធំៗជាច្រើនដែលបានកំពុងតែត្រៀមខ្លួនបញ្ចេញថ្នាំគ្រាប់​ក​ម្ចា​ត់​កូ​វី​​ដ​១៩ដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយ ដែលវាជាដំណឹងល្អខ្លាំងមែនទែនសម្រាប់ប្រជាជនទូទាំង ពិភពលោកដែលទទួលបានវ៉ាក់សាំងនិងថ្នាំគ្រា​ប់​ក​ម្ចា​ត់​មេ​រោ​គ​ច​ង្រៃ​នេះចេញពីពិភពលោកហើយក៏សង្ឃឹមនេះ​ជំ​ងឺ​​កូ​​វី​​ដ​១៩នឹងឆាប់រលាយចេញពីផែនដីនេះផងដែរ។

~

~

ជាក់ស្តែង យោងតាមការចេញផ្សាយរបស់សារព័ត៌មាន nhk បានចុះផ្សាយថា ក្រុមហ៊ុនឱសថជប៉ុនបានប្រកាសកាលពីថ្ងៃអង្គារកន្លងទៅនេះថា ក្រុមហ៊ុនឱសថជប៉ុន Shionogi នឹងចាប់ផ្តើមដំណើរកាលសាកល្បងដំណាក់កាលថ្មីមួយទៀតសម្រាប់ថ្នាំព្យាបាលជំងឺកូវីដ១៩ ។ ក្រុមហ៊ុនឱសថជប៉ុន Shionogi ក៏ធ្លាប់បានចាប់ផ្តើមធ្វើតេស្តដំណាក់កាលដំបូងកាលពីខែកក្កដាទៅហើយប៉ុន្តែ ក្រុមហ៊ុនបាននិយាយថាខ្លួនមិនបានរកឃើញប.ញ្ហាសុវត្ថិភាពនៅដំណាក់កាលនោះទេ។

~

ជាមួយគ្នានោះដែរ ក្រុមហ៊ុនក៏ បានធ្វើតេស្តជាថ្មីម្តងទៀតក្រុមហ៊ុនក៏បានពិនិត្យមើលឃើញថា ថ្នាំនេះពិតជាមានប្រសិទ្ធភាពនិងសុវត្ថិភាពបំផុតចំពោះអ្នកជំងឺកូវីដ ១៩ឱ្យជាសះស្បើយត្រឹម៥ថ្ងៃ ដែលកំពុងតែមានរោគសញ្ញាស្រាលឬមិនមានរោគសញ្ញា។

~

ចំពោះថ្នាំនេះក្រុមហ៊ុនឱសថជប៉ុន Shionogi គឺបង្កើតឡើងផ្តោតខ្លាំងជាងគេទៅលើអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងអ្នកដែលកំពុងសម្រាកព្យាបាលនៅឯផ្ទះខ្លួនឯងឱ្យបានប្រើប្រាស់ហើយជាដាច់ត្រឹមរយៈពេល ៥ថ្ងៃ។ គួរបញ្ជាក់ថា ក្រុមហ៊ុនឱសថជប៉ុន Shionogi មិនបានបង្ហាញពីរយៈពេលនៃការសាកល្បងទៀតនោះទេប៉ុន្តែក្រុមហ៊ុនមានបំណងធំមួយនោះគឺត្រៀមខ្លួនចែកចាយនៅចុងឆ្នាំនេះដើម្បីផលិតថ្នាំនេះសម្រាប់មនុស្ស ១ លាននាក់ឱ្យប្រើប្រាស់៕ ប្រភព៖​ Business Cambodia

~

Leave a Reply

Your email address will not be published. Required fields are marked *