November 29, 2021

លោកជំទាវឱ វណ្ណឌីន៖ ក្រុមគ្រូពេទ្យត្រូវស្ពាយធុងវ៉ាក់ស៊ាំងចុះចាក់ដល់ទីតាំងផ្ទះពលរដ្ឋដែលខ្វះលទ្ធភាព

~

~

~

គិតមកដល់ថ្ងៃនេះ ប្រជាជនកម្ពុជាទទួលបានការចាក់វ៉ាក់ស៊ាំងស្ទើរតែគ្រប់ចំនួន១០០%ទៅហើយ នូវដូសទី១និងដូសទី២ ប៉ុន្តែនៅមានសេសសល់ប្រជាជនមួយចំនួនដូចជា អ្នកជាសះស្បើយពីកូវីដ១៩មិនទាន់គ្រប់កំណត់ត្រូវចាក់ អ្នកធ្វើដំណើរត្រលប់មកពីបរទេស ប្រជាពលរដ្ឋទូទៅដែលមានសុខភាពមិនល្អមិនទាន់អាចទទួលបាន និងពលរដ្ឋដែលខ្វះខាតលទ្ធភាពក្នុងការធ្វើដំណើរមកទទួលវ៉ាក់ស៊ាំង។ ដើម្បីដោះស្រាយបញ្ហានេះ លោកជំទាវ ឱ វណ្ណឌីន ប្រធានគ.វ.ក១៩ បានប្រាប់ថា ក្រុមគ្រូពេទ្យទាំងអស់ទោះជាត្រូវស្ពាយធុងចាកវ៉ាក់ស៊ាំងទៅដល់ណាក៏ទៅដែរ ត្រូវទៅឱ្យដល់ទីតាំងរស់នៅប្រជាជនហើយចាក់វ៉ាក់ស៊ាំងជូនពួកគាត់ឱ្យអស់។

~

~

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់ស៊ាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជា ពលរដ្ឋអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកជំទាវ ឱ វណ្ណឌីន ចំពោះប្រជាពលរដ្ឋមួយចំនួនដែលគាត់រស់នៅក្នុងតំបន់ដាច់ស្រយាលពិបាកក្នុងការធ្វើដំណើរមកទទួលចាក់វ៉ាក់ស៊ាំងកូវីដ-១៩នេះ អាជ្ញាធរមូលដ្ឋានរួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវជួយសម្រួលក្នុងការដឹកជញ្ជូនវ៉ាក់ស៊ាំងនេះទៅចាក់ជូនពួកគាត់ដល់ក្នុងសហគមន៍តែម្តង ដើម្បីឱ្យពួកគាត់អាចទទួលបានវ៉ាក់ស៊ាំងគ្រប់ៗគ្នាតាមការកំណត់របស់រាជរដ្ឋាភិបាល។

~

~

យើងសង្កេតឃើញ គឺបងប្អូនដែលនៅទីឆ្ងាយដាច់ ស្រយាល ដែលគាត់មិនអាចធ្វើដំណើរមកចាក់បាន ដូច្នេះ ហើយបានជា គ.វ.ក-១៩ បានធ្វើការណែនាំដល់រដ្ឋ បាលថ្នាក់ក្រោមជាតិរួចរាល់អស់ទៅហើយ តាំងពីមួយខែមុន គឺយើងបានណែនាំរួចហើយ សូមឱ្យជំរុញការចាក់នេះ មានន័យថាចល័ត ដែលរុញគ្រូពេទ្យរបស់យើងចល័តដល់ទីតាំង ទោះបីលំបាកប៉ុណ្ណាក៏ដោយ ក៏ក្រុមគ្រូពេទ្យត្រូវតែស្ពាយធុងវ៉ាក់ស៊ាំងទៅរកបងប្អូនប្រជាពល រដ្ឋ នៅតាមទីតាំងដែលនៅឆ្ងាយដាច់ស្រយាល ហើយកន្លងមកនេះ តាមរយៈការ អនុវត្តនេះយើងឃើញហើយថា មានកំណើនតួលេខមួយ ចំនួនប៉ុន្តែកំណើនតួលេខនេះក៏មិនទាន់មានច្រើនដែរ ក៏ ប៉ុន្តែយើងត្រូវគិតថាការដែលយើងខិតខំប្រមែប្រមូលនូវបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់នេះ វាជាកិច្ចការមួយដែលទាមទារពេលវេលា ។

~

~

ឆ្លៀតឱកាសនេះក្រុមការងារចាបបៃតងក៏សូមរម្លឹកផងដែរថា ក្នុងឱកាសឈប់សម្រាកខាងមុខ សូមបងប្អូនកុំអាងថាខ្លួនបានចាក់វ៉ាក់ស៊ាំងរួចប្រហែសឱ្យសោះ ត្បិតវ៉ាក់ស៊ាំងត្រឹមតែអាចការពារមួយកម្រិតប៉ុណ្ណោះដូចនេះបងប្អូននៅតែមានលទ្ធភាពក្នុងការឆ្លងវីរុសដដែល។ សូមបន្តនូវការអនុវត្តវិធានការការពារខ្លួនពីវីរុសកូវីដ១៩ ដោយប្រើយុទ្ធសាស្រ្ត៣កុំ៣ការពារ៕ ប្រភព៖ Healthy Cambodia

Leave a Reply

Your email address will not be published. Required fields are marked *