November 30, 2021

ស្ថានភាពមិនស្រួលហើយ បើគ្មានការចាំបាច់កុំដើរផ្ដេសផ្ដាស! តួលេខឆ្លងថ្មីចេញថ្ងៃនេះកម្ពុជារកឃើញ ជិត ៩៨០នាក់

~

~

~

ស្ថានភាពនៃជំងឺកូវីដ១៩ ហាក់កើនឡើងវិញ ក្នុងកំលុងពេលកាន់បិណ្ឌនេះ។ នាថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសករណីជំងឺកូវីដ១៩ ក្នុងប្រទេស ដែលកើនឡើងដល់ទៅ ៩៧៨ នាក់ ឆ្លងថ្មី។ ក្នុងនោះអ្នកស្លា.ប់មានចំនួន ១៧ នាក់ និងករណីនាំចូលពីក្រៅប្រទេសមានចំនួន ៨១នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៦០៥នាក់។ ទាំងនេះជាទិន្នន័យចុងក្រោយសម្រាប់ថ្ងៃទី ២៩ កញ្ញា ឆ្នាំ ២០២១ ។

~

~

គិតត្រឹមថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០២១ នេះ កម្ពុជា មានករណីឆ្លងសរុប ១១២,៦៥១ នាក់, ករណីស្លា.ប់សរុប ២,៣១៩នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ១៨,៩៨៣នាក់ និងអ្នកជាសះស្បើយសរុប ១០២,៨២៧នាក់៕

~

ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

ប្រភព៖ Sabay News

Leave a Reply

Your email address will not be published. Required fields are marked *