November 30, 2021

ដំណឹងល្អ! អ្នកសៀមរាប ទឹកដីរបស់អ្នកលែងមានតំបន់ក្រហមលឿងទុំទៀត តែត្រូវការពារផង

~

~

~

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចការបញ្ចប់ការកំណត់ជា “តំបន់ក្រហម” និង “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

~

~

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី០៦ឆ្នាដល់ក្រោម ១២ឆ្នាំ មាន ៨៨,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ ប្រភព៖ Healthy Cambodia

~

~

Leave a Reply

Your email address will not be published. Required fields are marked *