November 30, 2021

បើកអស់ហើយ!! សម្ដេចតេជោ សម្រេចរំសាយ តំបន់ក្រហម និង លឿងទុំទាំងអស់ ទូទាំងប្រទេស…

~

~

~

នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ នេះ តាមរយៈផេកផ្លូវការ អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានឱ្យដឹងថា ៖ «យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានយល់ច្បាស់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់បិ.ទខ្ទប់ លោកបានសម្រេចរំសាយ រាល់តំបន់ក្រហម លឿងទុំ ទាំងអស់ទូទាំងប្រទេស ដើម្បីទុកលទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋ អាចចេញមករកស៊ីទទួលទានឡើងវិញ តែកុំបីភ្លេច

~

~

អនុវត្ត «៣ ការពារ ៣ កុំ» ថែមទាំងចាក់វ៉ាក់សាំង»។ក្នុងនោះ លោកអភិបាលខេត្ត បានបន្តឱ្យដឹងផងដែរថា ក្នុងតំបន់បិទខ្ទប់កន្លងមក ប្រជាពលរដ្ឋ មានការលំបាក និង ទទួលផលប៉ះ.ពាល់ ដូចជា ការបាត់បង់ ការងារ បាត់បង់ចំណូលគ្រួសារ ការខ្វះខាតស្បៀង ម្ហូបអាហារ និង សម្ភារប្រើប្រាស់ចាំបាច់ជាដើម ខណៈអាជ្ញាធរគ្រប់ជាន់ថ្នាក់ ធ្វើឡើងក្នុងគោលបំណង ការពារអាយុជីវិតប្រជាពលរដ្ឋ ពីការឆ្លងកូវីដ-១៩ កាត់

~

~

ផ្ដាច់ប្រភពចម្លង ឱ្យខេត្តសៀមរាប ត្រឡប់មករកសភាពដើមវិញ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្តយ៉ាងកុះករ ផ្ដល់ប្រាក់ចំណូលជូនពលរដ្ឋវិញប៉ុណ្ណោះ។យ៉ាងណាមិញ ក្រោយរំសាយ រាល់តំបន់ក្រហម លឿងទុំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បែបនេះក្ដី តែអភិបាលខេត្តបានឱ្យដឹងផងដែរថា លោកនឹងស្នើទៅសម្តេចនាយករដ្ឋមន្ត្រី ដាក់តំបន់ក្រហមឡើងវិញ នាពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បន្តបំពា.ន មិនអនុវត្តតាមវិធានការសុខាភិបាល ៣ ការពារ ៣ កុំ ដែលបណ្តាលឱ្យឆ្លងក្នុងសហគមន៍ធ្ងន់.ធ្ងរម្តងទៀត៕ ប្រភព៖ ប្រជាប្រិយ

~

~

Leave a Reply

Your email address will not be published. Required fields are marked *