November 30, 2021

ក្តៅៗ លោក យឹម តាស្រង់ បង្ហោះសារអ​ន់​ចិ​ត្ត ក្រោយបទចម្រៀង១បទ ដែលចំណាយអស់ជាង៥ម៉ឺនដុល្លាត្រូវបាន …

~

ចម្រៀងមួយបទដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ដូចជាមានការរិះគន់ច្រើនដូចគ្នានៅលើបណ្តាញសង្គមគឺបទ”Are you ok” របស់ផលិតកម្ម Galaxy ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាអោយអ្នកគ្រប់គ្រងផលិតកម្មគឺលោក យឹម តាស្រង់ លុបចោលជាបន្ទាន់ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។ ក្នុងនោះដែរលោក យឹម តាស្រង់ ក៏បានបង្ហាញអារម្មណ៍សោកស្តាយនិងបង្ហោះសារមួយឃ្លាថា៖

~

“បទចម្រៀង១បទដែលចំណាយអស់ជាង៥ម៉ឺនដុល្លាត្រូវបានអ្នកឧកញ៉ាឱ្យខ្ញុំលុបចោលពេលខ្លះគ្រប់ការខិតខំរបស់ខ្ញុំនិងក្រុមការងារមិនប្រាកដថាទទួលបានការសសើរឡើយទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយយ៉ាងណាក្តីព្រោះផែនការថ្មីផលិតកម្ម GALAXY លែងផលិតបទដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយ

~

រីឯអាខោន TikTok គ្រាន់តែ២៤ម៉ោងមានអ្នកចូលមើលដល់ទៅជិត២០លានដង មានទាំងជនជាតិបរទេស Comment យ៉ាងច្រើនគ្រប់យ៉ាងមានតែពាក្យសោកស្តាយហើយខ្ញុំនឹងកែប្រែនូវចំនុចខ្វះខាតមួយចំនួន ហើយកូនចៅខ្ញុំម្នាក់ៗបានខិតខំណាស់សូម្បីខែបុណ្យទានមិនបានសម្រាកផង កំហុសទាំងនេះកូនចៅខ្ញុំពួកគេមិនខុសឡើយគ្រប់យ៉ាងគឺមកពីខ្ញុំជាអ្នកដឹកនាំ ខ្ញុំមានតែពាក្យអរគុណនិងសូមអភ័យទោសបងប្អូនទាំងអស់ដែលគាំទ្រ និងបងប្អូនទាំងអស់ដែលរិះគន់ក្នុងន័យស្ថាបនា”

~

User 03

1137294810125910_1137298260125565 dfnyo023uv

View all posts by User 03 →

Leave a Reply

Your email address will not be published. Required fields are marked *