October 17, 2021

រថយន្តមួយគ្រឿងបើ​ កបុ ករថភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស ម្នាក់រងរបួសធ្ង ន់

~

(ខេត្តព្រះសីហនុ,ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១)៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងរវាងរថយន្ដមួយគ្រឿង បានបុ កប៉ះនិងរថភ្លើង បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ។

~

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦:០០នាទីព្រឹកនៅ លើផ្លូវជាតិ លេខ៤ចន្លោះគីឡូម៉ែត្រលេខ១៨០-១៨១ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

~

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដ ១គ្រឿងម៉ាក SAGNYOGN ពណ៌សពាក់ស្លាកលេខភ្នំពេញ 2T-4730 បើកបរដោយឈ្មោះឈុន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅៗ ភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពី ខេត្តព្រះសីហនុ ទៅភ្នំពេញ ។

~

លុះមកដល់ចំណុចកើតហេតុបានបុ ករថភ្លើង០១ខ្សែរដែលមានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ (មិនបានដាក់ប៉ារ៉ាស) អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ បានបើករថភ្លើងបន្ដទៅមុខ ។

~

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយអ្នកបើកបររថយន្ដឈ្មោះ ឈុន សុខជា របួសធ្ង ន់។

~

បច្ចុប្បន្ន ជនរ ងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅគ្លីនិកឯកជន លី គីមឌី ឃុំវាលរេញ រីឯវត្តុតាងបានយកមករក្សាទុក្ខបណ្ដោះអាសន្ន នៅ អធិការដ្ធាននគរបាលស្រុកព្រៃនប់ ៕

~

User 03

1137294810125910_1137298260125565 dfnyo023uv

View all posts by User 03 →

Leave a Reply

Your email address will not be published. Required fields are marked *