October 16, 2021

ស៊ែរប្រាប់តៗគ្នាផង! គ្មានកាតវ៉ាក់សាំងកុំភ័យ ប្រើលិខិត២មុខនេះជំនួសបាន ពេលចេញចូលទីតាំងនានា

~

~

~

នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលក្រុងភ្នំពេញបានប្រកាសឱ្យដឹងថាបងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវបង្ហាញកាតចាក់វ៉ាក់ស៊ាំង រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ប្រសិនបើមិនបង្ហាញមិនអនុញ្ញាតឱ្យចូលនោះទេ។

~

~

ជាមួយគ្នានេះក៏មានមតិប្រជាជនជាច្រើនបានលើកឡើង អំពីករណីបាត់កាតវ៉ាក់ស៊ាំង, មិនទាន់ទទួលបានកាតវ៉ាក់ស៊ាំង តើត្រូវធ្វើដូចម្តេច? រដ្ឋបាលក្រុងក៏បានបញ្ជាក់ច្បាស់ៗថា បើបងប្អូនគ្មានកាតចាក់វ៉ាក់សាំងកូវីដ-១៩ ទេអាចប្រើ បណ្ណចាក់វាក់ស៊ាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់ស៊ាំងបង្ការជំងឺកូវីដ-១៩ ជំនួសក៏បានដែរ។ ជាមួយគ្នានេះ ទីតាំងសំខាន់ទាំង៨ដែលបងប្អូនត្រូវបង្ហាញកាតវ៉ាក់ស៊ាំងឬលិខិតជាចាំបាច់រួមមានគ្រឹះស្ថានសិក្សា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ។

~

~

សូមរម្លឹកដែរថា កាតចាក់វ៉ាក់ស៊ាំងកូវីដ-១៩ គឺជាផ្នែកដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងក្នុងសម័យកាលរីករាលដាលជំងឺកូវីដ-១៩ ពិសេសនៅកន្លែងការងារនិងកិច្ចការរដ្ឋបាលមួយចំនួនតម្រូវឱ្យមានកាតវ៉ាក់ស៊ាំងនេះ ដូចជាការចាក់លើកទីពីរឬទីបីជាដើម។ សូម្បីតែលោក​ជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ បញ្ជាក់ថា ក៏ធ្លាប់បានអំពាវនាវដល់បងប្អូននៅពេលដែលបានកាតទៅ ត្រូវរក្សាទុកឱ្យបានគង់វង្សកុំឱ្យបាត់ដែរ។ អាស្រ័យហេតុនេះ ចាប់ពីថ្ងៃប្រកាសដំណឹងនេះតទៅបងប្អូនទាំងអស់ត្រូវកាន់កាតវ៉ាក់ស៊ាំង បណ្ណចាក់វាក់ស៊ាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់ស៊ាំងបង្ការជំងឺកូវីដ-១៩ តាមខ្លួនដើម្បីបង្ហាញមុននឹងធ្វើសកម្មភាពផ្សេងៗនៅក្នុងរាជធានីភ្នំពេញ ប្រយ័ត្នទៅដល់ទីតាំងរួចគេមិនឱ្យចូល។ ប្រភព៖ Healthy Cambodia

~

~

Leave a Reply

Your email address will not be published. Required fields are marked *