October 17, 2021

កូវីដមិនភ្លេចមនុស្សទេ!! ទិន្នន័យនៃចំនួនឆ្លងជំងឺកូវីដ-១៩ អំឡុងពេលភ្ជុំ ត្រូវរង់ចាំពី៧-១៤ថ្ងៃ ទើបអាចវា.យតម្លៃបាន…

~

គ្រប់គ្នាបានដឹងហើយថា កាលពីអំឡុងពេលបុណ្យភ្ជុំ មានប្រជាជនខ្លះបានធ្វើដំណើរទៅស្រុកកំណើត ខ្លះទៀតធ្វើដំណើរទៅតាមបណ្តាខេត្ត ហើយនៅតាមរមណីដ្ឋានកម្សាន្តមួយចំនួន មានមនុស្សទៅលេងជាច្រើនកុះករ ដែល
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

ទាំងនេះជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋជាច្រើនផ្សេងទៀតក៏កំពុងទន្ទឹងរង់ចាំមើលថា តើទិន្នន័យនៃការឆ្លងរីករាលក្នុងអំឡុងពេលនោះ មានច្រើនប៉ុនណា? ជាមួយគ្នានេះ តាមការបញ្ជាក់ពីលោកជំទាវ ឱ វណ្ណឌីន​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​​សុខាភិបាល​បាន​ថ្លែងនៅក្នុងពិធីបិទ​យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំ​ទី​១
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

​ជូន​ប្រជាពលរដ្ឋអាយុ១៨ឆ្នាំ​ឡើង នៅ​ខេត្ដ​កំពង់​ឆ្នាំង​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ២០២១​ ​​ឱ្យ​ដឹង​​​ថា៖ ការ​​វាយ​​តម្លៃ​សភាព​ការណ៍​នៃ​ការ​ឆ្លង​​​​ជំងឺ​កូវីដ-១៩ មិនអាចធ្វើម្នាក់ឯងបានទេ អ៊ីចឹង​យើងត្រូវ​​​មាន​ការ​ចូល​រួម​ពី​ផ្នែក​ពាក់​ព័ន្ធ​ជាច្រើន​​ដូច​ជា​គណៈ​ប្រចាំ​ការ​ គណៈ​ប្រតិបត្តិ និង​គណៈកម្មការ​អន្តរ​ក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​​កូវីដ១៩។ ​ក្រោយ​មាន​ការ​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

វាយ​តម្លៃ​និង​ពិភាក្សា​គ្នា​ពី​ផ្នែក​​ពាក់​ព័ន្ធ​​រួច​ហើយ​ នឹងគោរព​ជម្រាប​ជូន​ដ៏​ខ្ពង់​ខ្ពស់​​ជូន​សម្តេច​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ ដើម្បី​ធ្វើ​សេចក្តី​សម្រេច​។ លោកជំទាវបានបន្តឱ្យដឹងថា៖ ទាល់តែចប់ពីពិធីបុណ្យនេះទៅ រយៈពេលចន្លោះពី៧ថ្ងៃទៅ១៤ថ្ងៃដែរ ទើបយើងអាចវាយតម្លៃសភាពការណ៍បាន ព្រោះបើសិនជាមានការឆ្លងវីរុសកូវីដ-១៩ ក៏
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

វាត្រូវទៅតាមស្ថានភាពវា ចាប់ពីថ្ងៃឆ្លងនៅក្នុងពិធីបុណ្យរហូតមកដល់ថ្ងៃដែរយើងដឹង ចន្លោះពី៧ទៅ១៤ថ្ងៃហ្នឹង អ៊ីចឹងយើងត្រូវមើលនៅពេលនោះ ថាតើមានករណីឆ្លងកើនឡើងឬក៏ថយចុះ? ចុងក្រោយនេះ លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចេញដំណើរទៅតាមកន្លែងផ្សេងៗ ហើយសង្ស័.យថាខ្លួនមានអាការៈមិនស្រួល
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

ក្នុងខ្លួននោះ សូមចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីមានការប្រុងប្រយ័ត្នថែមទៀត។ អ្វីដែលសំខាន់ប្រសិនបើបងប្អូនមានអារម្មណ៍ថា ខ្លួនមានអាការៈដូចក្នុងករណីឆ្លងកូវីដ-១៩នោះ សូមបងប្អូនដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ពីព្រោះយើងចៀសវាងនូវការចម្លងវីរុសនេះពីខ្លួនឯងទៅកាន់អ្នកដទៃ ជាពិសេសគឺនៅក្នុងក្រុមគ្រួសាររបស់ខ្លួននេះឯង។ ប្រភព៖ Business Cambodia

~


User 03

1137294810125910_1137298260125565 dfnyo023uv

View all posts by User 03 →

Leave a Reply

Your email address will not be published. Required fields are marked *