October 16, 2021

លោកជំទាវ ហ៊ុន ស៊ីណាត ទំលាយអារម្មណ៍ អាណិត លោក ឌួង ឆាយ បែបនេះ ថា “កាលមុន ឌួង ឆាយ និយាយអត់ជឿទេ ដល់ពេលយើងដឹងអ៊ីចឹង បាន…” (មានវីដេអូ)

~

~

~

កាលពី វេលាម៉ោងជាង ២ រំលងអាធ្រាត ចូលដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ គេឃើញហេតុការណ៍ គ្រោះ​ថ្នា​ក់ច​រា​ច​រ​ណ៍មួយ ដោយឡានទំនើបម៉ាក Rolls-Royce មួយគ្រឿង មានពាក់ស្លាកលេខ “កម្ពុជា MR.IDOL” បានបើកទៅជ្រុល បុ​​​​ករបំាង​ថ្ម ពុះចែ​កទ្រូងផ្លូវ។

~

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនេះ បានកើតឡើងនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

~

ក្នុងនោះ បើយោងតាមព័ត៌មានខ្លះៗ បញ្ជាក់ច្បាស់ថា អ្នកបើកបររថយន្តនេះ គឺជា អ្នកនាង ដេត ម៉ាលីណា ដែលត្រូវជាអតីត ភរិយា លោក ឌួង ឆាយ តែសំណាងល្អ អ្នកបើកបរក្នុងរថយន្តនេះ មិនមានគ្រោះថ្នាក់អ្វីនោះទេ។

~

ក្រោយដឹងរឿងនេះភ្លាម ធ្វើឲ្យ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នៅមិនសុខទេ ក៏បាន live ដាក់ប៉ុន្មានម៉ាត់ នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ ថា “ហើយបើថាខ្លួនឯងបុកហើយ ចាំបាច់ឲ្យកូនចៅទៅដកស្លាកធ្វើអី អភិជនសម័យបច្ចេកវិទ្យាទំនើប ផឹកដាច់យប់ បុកទ្រូងផ្លូវ, អូសមើល Tik Tok ព្រឹកម៉ិញឃើញតែអ្នកបុកទ្រូងផ្លូវ

~

អាងខ្ញុំយកមក live ដាក់មុខ, បុកទ្រូងផ្លូវ បែកពោងប៉ុណ្ណឹងហើយ នៅលាក់ការទៀត, កាលមុន ឌួង ឆាយ និយាយអត់ជឿទេ គ្មានពីណាជឿមួយរៀល ដល់ពេលយើងដឹងអ៊ីចឹង បានអាណិត ឌួង ឆាយ,,,”។

~

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ចាប់ពី នាទីទី ១៤:០០ តទៅ ៖

~

Leave a Reply

Your email address will not be published. Required fields are marked *