October 16, 2021

អរចង់ហោះ! គ្រាន់តែញាំពងទាកូន 3-4គ្រាប់ ចែ ទ្រីដាណា អោយលុយអ្នកលក់ 100$ (មានវីដេអូ)

~

~

~

មហាជនទូទៅ មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ ។

~

~

ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។

~

~

មិនត្រឹមតែប៉ុណ្ណោះ ចែដាណា ចូលចិត្តប្រើជិវិតដ៏សាមញ្ញា របស់ខ្លួនខ្លាំងណាស់។ ជាក់ស្តែងនៅមុននេះបន្តិច នាល្ងាច ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ គេឃើញលោកស្រី បានអង្គុយញុំាអាហារតាមផ្លូវ មើលទៅពោរពេញស្នាមញញឹក និងរីករាយណាស់។

~

~

ពេលគិតលុយ ញុំាអស់តែ ៤០០០ រៀលប៉ុណ្ណោះ តែចែដាណា ជូនអ្នកលក់ រហូតដល់ទៅ ១០០ ដុល្លារ ឯណោះ។ នៅមិនទាន់អស់ទេ ថៅកែហាងពេជ្រ រូបនេះ នៅឆ្លៀតដើរជូនលុយ ដល់ អ្នកលក់ដូរតាមផ្លូវ នៅក្បែរៗនោះ ដោយក្នុងម្នាក់ ទទួលបាន ១០០ ដុល្លារ ដល់ថ្នាក់ធ្វើឲ្យពួកគាត់ រំភើបស្ទើររកពាក្យ និយាយមិនចេញ។

~

~

ក្នុងនោះ ចែដាណា ក៏បានភ្ជាប់សារខ្លី ថា “ជួយញុំាអ្នកលក់បន្តិច ព្រោះភ្លៀង គាត់ថា លក់អត់សូវដាច់”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាអស់គ្នា ៖

~

~

Leave a Reply

Your email address will not be published. Required fields are marked *