November 30, 2021

អស់ប្លែកនៅ? ម៉ូលីកា ញ៉ាំស្បែកជើងជាមួយអំបិលម្ទេស

~

រាជធានីភ្នំពេញ៖ កាលពីប៉ុន្មានសបា្តហ៍មុននេះ​ មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ភ្លូ កទឹកភ្លូ កដី ល្បីរឿងស៊ីដំប ងយ ក្សជាមួយអំបិលម្ទេសជាដើម រហូតដល់តារាចម្រៀង និងកំប្លែងមួយចំនួន នាំគ្នាសាកល្បងញ៉ាំដំប ងយ ក្ស ក្នុងនោះ មានដូចជាតារាចម្រៀង កញ្ញា ទេព​ បូព្រឹក និង តារាកំប្លែង នាងខ្ញុង ជាដើម។

~

ព្រោះតែ​ម្នាក់ៗល្បី​រឿង​ហូប​ដំប ងយ ក្ស​នេះ​ទើប​ធ្វើ​ឲ្យ​តារា​កំប្លែង ខ្ញុង ទ្រាំ​នៅមិនសុខ ក៏ធ្វើឱ្យនាងសាកល្បងហូបនឹងគេលមើល ​ហើយតារារូបនេះ ​ក៏​ទិញ​ដំប ងយ ក្ស យកទៅ​សាកល្បង​តាម​គេ​តាម​ឯង​ដែរ​ ប៊ិះនឹងស្លា ប់ទៀតផង។

~

ដោយឡែក នាពេលថ្មីៗនេះ ស្រាប់តែនៅលើបណ្តាញសង្គម ម្នាក់នាំគ្នាល្បី រឿងតារាចម្រៀងស្រី ម៉ូលីកា បញ្ចេញវីដេអូមួយ ដោយនាង បានញ៉ាំស្បែកជើង ជាមួយអំបិលម្ទេស ហាក់បីដូចជាឆ្ងាញ់ជាងដំប ងយ ក្សទៅទៀត។

~

ក្នុងនោះ តារាចម្រៀង ម៉ូលីកា ក្នុងពេលកំពុងញ៉ាំស្បែកជើងជាមួយអំបិលម្ទេស នាងបានលាន់មាត់ថា មានរសជាតិឈ្ងុយឆ្ងាញ់ណាស់។ទន្ទឹមនោះដែរ គេឃើញថា មានទាំងមតិរិះគន់ និងសាទរចំពោះ វីដេអូដែល ម៉ូលីកា ញ៉ាំស្បែកជើងជាមួយអំបិលម្ទេស ឡើងឈ្ងុយឆ្ងាញ់។

~

សូមរំលឹកផងដែរថា ប៉ុន្មានអាទិត្យចុងក្រោយនេះ រឿងរ៉ាវញ៉ាំដំប ងយ ក្សបាននឹងក្លាយជាប្រធានបទជាទីចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ហើយពេលនេះ ការញ៉ាំស្បែកជើង ក្លាយជាប្រធានក្តៅមួយទៀត នៅលើតិកតុក៕

~

User 03

1137294810125910_1137298260125565 dfnyo023uv

View all posts by User 03 →

Leave a Reply

Your email address will not be published. Required fields are marked *