November 30, 2021

ស្អាតហើយ មានចិត្តទៀត ! ដោយក្តីអាណិតពួកគាត់ មិនបានចេញសម្ដែង គ្មានចំណូល ព្រោះតែ កូវីដ ទីបំផុត ចែដាណា សម្រេចធ្វើរឿងមួយនេះ ជូនពួកគាត់ហើយ នោះគឺជូន

~

នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីសកម្មភាពរបស់ខ្លួន បានយកអំណោយ រួមថវិកា យ៉ាងច្រើន ទៅជូន ក្រុមសិល្បៈបុរាណ នៅខេត្តសៀមរាប ប្រកបដោយស្នាមញញឹម រីករាយ និងពេញចិត្តយ៉ាងខ្លាំង។

~

លោកស្រី បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ថ្ងៃនេះនាងខ្ញុំ បាននាំយកអំណោយ និងសម្ភារសិក្សាមួយចំនួន មកជូនក្រុមសិល្បៈបុរាណ នៅខេត្តសៀមរាប ដោយជូនក្រុមគាត់ 2000$ ហើយកូនៗក្នុងម្នាក់ 100$ សរុបជាង ៣០នាក់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

នៅក្នុងនោះ ក៏មានស្បៀងអាហារក្នុងម្នាក់បានអង្ករ ១បេ ២០គីឡូក្រាម និងមី១កេស ត្រីខ ១យួរ សៀវភៅ ប៊ិ.ច ថវិកាបន្ថែមរួមជាមួយអំណោយ ១០ម៉ឺនរៀលទៀត។ ហើយក្រុមអ្នកសម្ដែងរបាំក្នុង ជូនម្នាក់ 100$ ស្មើៗគ្នា សរុបថ្ងៃនេះ ជាង 7300$ ជូនបុណ្យទាំងអស់គ្នាផង។

~

អាណិតពួកគាត់ កូវីដ-១៩ មិនបានចេញសម្ដែងទេ គ្មានចំណូល អ៊ីចឹងត្រូវផ្ដល់កម្លាំងចិត្តឱ្យពួកគាត់ ហើយក៏សូមបងប្អូនទាំងអស់ជួយលើកតម្កើងវប្បធម៌បុរាណខ្មែរយើងទាំងអស់គ្នា។”។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

ក្រោយឃើញទង្វើរ របស់លោកស្រី រួចមក ធ្វើឲ្យ មហាជនជាច្រើនសម្តែងក្តីត្រេកអរជំនួស នូវទឹកចិត្តដ៏សែនប្រពៃមួយនេះ។

~

User 03

1137294810125910_1137298260125565 dfnyo023uv

View all posts by User 03 →

Leave a Reply

Your email address will not be published. Required fields are marked *