January 21, 2022

ព្រឺសម្បុល! ក្រោយបានឃើញការសម្តែងរបស់ អ្នកនាង ឱក សុគន្ធកញ្ញា អោយពិភពលោកបានឃើញ និងស្គាល់ខ្មែរកាន់តែច្បាស់ ក្នុងការប្រគុំតន្រ្តីអន្តរជាតិ (មានវីដេអូ)

~

កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ជាតារាចម្រៀងមួយរូបដែលគេកត់សម្គាល់ឃើញនូវប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់នាង។ ពិតណាស់ បើទោះបីចូលសិល្បៈអស់ជាច្រើនឆ្នាំ តែនាងនៅតែអាចឈរជើងជាតារាកំពូលលំដាប់ទី១ដដែល។ មិនតែប៉ុណ្ណោះ គ្រប់បទចម្រៀងដែលតារារូបនេះច្រៀងម្ដងៗ ស្ដាប់ទៅពិតជាពីរោះខ្លាំងតែម្ដង។

~

យ៉ាងណាមិញ ថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនាងត្រូវបានអញ្ជើញចូលរួមក្នុងការប្រគុំតន្រ្តី «MEKONG-KOREA FRIENDSHIP CONCERT» ហើយកម្មវិធីមួយនេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសកូរ៉េ និងបណ្ដាប្រទេសផ្សេងៗ ដែលជាប់ទន្លេមេគង្គ ដើម្បីប្រទេសទាំងអស់រួមគ្នាតែមួយ។

~

ជាក់ស្ដែង ក្នុងអំឡុងពេលផ្សាយផ្ទាល់ អ្នកនាង ឱក សុគន្ធកញ្ញា បានលើកយកនូវបទចម្រៀង «Be Yourself» ដែលបទមួយនេះមានអត្ថន័យលើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យរឹងមាំ។ ម្យ៉ាងវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នាងបានលើកយកការសម្ដែងរបាំបួងសួងព្រាហ្មណ៍ ដែលជាទម្រង់របាំក្បាច់បុរាណខ្មែរ(របាំព្រះរាជទ្រព្យ)។ ក្នុងនោះដែរ ក្រោយឃើញកំពូលតារាចម្រៀរូបនេះបង្ហាញមុខក្នុងកម្មវិធីលំដាបើអន្តរជាតិរួច មានហ្វេនជាច្រើនបានសម្ដែងនូវក្ដីរំភើបរីករាយ និងមានមោទនភាពចំពោះនាងគ្រប់ៗគ្នា៕ ប្រភពរូបភាព៖ Nob Dane SamAngkar

~


User 03

1137294810125910_1137298260125565 dfnyo023uv

View all posts by User 03 →

Leave a Reply

Your email address will not be published. Required fields are marked *