January 21, 2022

មិនសរសើរម្តេចបាន បើឥតខ្ចោះយ៉ាងហ្នឹង! ឱក សុគន្ធកញ្ញា ធ្វើឲ្យបរទេសច្បាស់ភ្នែកជាមួយអត្តសញ្ញាណខ្មែរ! (មានវីដេអូ)

~

~

~

ភ្នំពេញ៖ ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី [MEKONG – KOREA FRIENDSHIP CONCERT] កាលពីយប់មិញ ពិតជាបានសាងនូវរូបភាពជាប្រវត្តិសាស្រ្តដ៏អស្ចារ្យខ្លាំងបំផុតមិនធ្លាប់មានក្នុងសិល្បៈកម្ពុជា។កំពូលតារាចម្រៀងរូបនេះ បានបង្ហាញនូវភាពទន់ភ្លន់ ប៉ុន្តែពោពេញដោយកម្លាំងអស្ចារ្យ

~

~

ម៉ឺងម៉ាត់ ពេញព្រៀប ដោយភាពជឿជាក់ដែលជាអត្តសញ្ញាណរបស់ខ្មែរទៅឲ្យពិភពលោកបានឃើញ។ នេះពិតជាខ្លាំងនៅតែខ្លាំង ហើយកាន់តែខ្លាំងនាមជាកំពូលតារាសម្រៀងស្រីលេខ១ប្រចាំប្រទេស និងក្រោមដំបូលផលិតកម្មដ៏ធំជាងគេក្នុងស្រុក គឺ «ផលិតកម្មរស្មីហង្សមាស»។បទ ‘‘រស់ជាខ្លួនឯង’’

~

~

ដែល ឱក សុគន្ធកញ្ញា លើកយកមកសម្តែងកាលពីយប់មិញនេះ ត្រូវបានផលិតឡើងយ៉ាងពិសេសពី «ផលិតកម្មរស្មីហង្សមាស» ដែលមានការគាំទ្រជាពិសេសពីក្រុមហ៊ុន Smart បានរំលេចចេញនូវរូបភាពយ៉ាងគួរឲ្យស្ញប់ស្ញែងជាទីមោទនៈ។ គ្រងឈុត នាយរោង ដ៏ប្រណិត ឱក សុគន្ធកញ្ញា រាំពត់ពែនយ៉ាងគួរឲ្យគយគន់

~

លាយឡំនឹងឈុតសម័យទំនើប ព្រមជាមួយសំឡេងដ៏មានអំណាច ពិតជារូបភាពដ៏ឥតខ្ចោះមួយដែលធ្វើឲ្យអ្នកទស្សនាមិនអាចបំភ្លេចបាន។ មានមតិជាច្រើនបានលើកឡើងថា គ្រប់យ៉ាងក្នុងការសម្តែងនេះពិតជា Perfect មិនថាការរៀបចំឆាក ភ្លើង សម្លៀកបំពាក់ អ្នកចម្រៀង គឺរូបភាពដែលចេញមកទាំងស្រុងពិតជាប្រណិត និងអស្ចារ្យ។

~

បន្ទាប់ពីការផ្សាយផ្ទាល់ចប់ភ្លាមៗ ឃើញមានការចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម ដែលបានបង្ហាញពីអារម្មណ៍ រំភើប និងមោទនភាពនូវការសម្តែងរបស់កំពូលតារាចម្រៀងយើងមួយរូបនេះទៅកាន់ពិភពលោក៕

~

Leave a Reply

Your email address will not be published. Required fields are marked *