January 21, 2022

ខ្មែរដើម្បីខ្មែរ! គ្រប់មន្ទីរពេទ្យរដ្ឋមិនត្រូវគិតថ្លៃតេស្ដកូវីដ-១៩ពីប្រជាជនឡើយ

~

~

~

នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេចមួយគឺ គ្រប់មន្ទីរ ពេទ្យរដ្ឋទាំងអស់មិនត្រូវគិតថ្លៃធ្វើតេស្ដរហ័ស (Rapid Test) រកមេរោគ កូវីដ ១៩ ពីប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនោះទេ។

~

~

គួរបញ្ជាក់ថា បើយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញ បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ សម្ដេចតេជោ ហ៊ុន សែន បានមាន អនុសាសន៍ថា មិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ក្រសួងសុខាភិបាលនោះទេ។

~

~

ដូច្នេះសូមជម្រាបជាថ្មីថា បើទោះបីជា អ្នកទាំងអស់គ្នាបានចាក់វ៉ាក់សុំាងរួចក្ដី ប៉ុន្តែនៅតែបន្ថការពារខ្លួនដោយអនុវត្តនូវវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែនគឺ “៣កុំ និង៣ការពារ” ៕ ប្រភព៖ Healthy Cambodia

~

~

Leave a Reply

Your email address will not be published. Required fields are marked *