January 20, 2022

ជប៉ុន និងនូវែលសេឡង់ រកឃើញអ្នកស្លា​ប់​៣នាក់ ក្រោយចាក់វ៉ាក់សាំង២ប្រភេទនេះ

~

~

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះយោងតាមការចេញផ្សាយរបស់វេបសាយ REUTERS បានប្រកាសឱ្យដឹងថាក្រសួងសុខាភិបាលជប៉ុនរកឃើញប្រជាជនខ្លួនស្លា.ប់ចំនួន ២ នាក់ដោយសារតែបានចាក់វ៉ាក់សាំងប្រឆាំងជាមួយជំងឺកូវីដ១៩។

~

~

ប្រភពដដែល បានបន្តឱ្យដឹងទៀតថាប្រជាជនជប៉ុនចំនួន ២នាក់ដែលស្លា.ប់នោះគឺជាបុរសដែលមានអាយុ ៣០ឆ្នាំ ក្រោយពីទទួលវ៉ាក់សាំងដូសទី២ របស់ក្រុមហ៊ុន Moderna នៅក្នុងខែនេះតែម្ដង។ ក្រោយពីប្រជាជនបានបាត់បង់ជីវិតដោយការចាក់វ៉ាក់សាំង ប្រទេសជប៉ុនក៏បានផ្អាកប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១.៦៣ លានដូស ដែលត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលចាក់ថ្នាំបង្ការចំនួន ៨៦៣ កន្លែង នៅទូទាំងប្រទេស។

~

~

ជាមួយគ្នានោះដែរ បើក្រឡេកទៅមើលប្រទេសនូវែលសេឡង់ ក៏បានរកឃើញអ្នកស្លាប់ដំបូងបន្ទាប់ពីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុនផលិតថ្នាំអាមេរិក Pfizer។ នេះបើយោងតាមការចេញផ្សាយរបស់វេបសាយREUTERS កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ។

~

~

ក្រសួងសុខាភិបាលប្រទេសនូវែលសេឡង់ បាននិយាយថានេះ វាជាករណីដំបូងដែលរកឃើញអ្នកស្លា.ប់បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំង Pfizer របស់ក្រុមហ៊ុនអាមេរិក។ ក្រុមប្រឹក្សាត្រួតពិនិត្យវ៉ាក់សាំងបានបញ្ជាក់យ៉ាងច្បាស់ៗថា ករណីស្លា.ប់នេះគឺដោយសារជំងឺរលា.កសាច់ដុំបេះដូងដែលជាផលប៉ះពាល់ដ៏កម្ររបស់វ៉ាក់សាំង Pfizer។

~

~

ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer ក៏បានទទួលស្គាល់ពីករណីអ្នកដែលបានចាក់វ៉ាក់សាំងហើយគឺមានជំងឺរលាកសាច់ដុំបេះដូងពិតប្រាកដមែន ប៉ុន្តែផលប៉ះពាល់នេះវាជាករណីដ៏កម្រកើតមានបំផុត៕ ប្រភព៖​ Business Cambodia

~

Leave a Reply

Your email address will not be published. Required fields are marked *