ទឹកចិត្តបងប្រុស!! លោក មាស សុខរតនៈ លើកឡើងទាំងឈឺចាប់ សុខចិត្តមើលថែប្អូនឆ្កួត ក៏មិនចង់ឃើញប្អូនត្រឹមតែរូបថត…(មានវីដេអូ)

រឿងរ៉ាវផ្ទៃក្នុងជុំវិញជីវិតផ្ទាល់ខ្លួនរបស់កំពូលតារាចម្រៀងស្រី មាស សុខសោភា កំពុងតែបន្តក្លាយជាប្រធានបទក្ដៅ និង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្ដាញសង្គមនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ មជ្ឈដ្ឋានជាច្រើនបាននិងកំពុងជជែកវែកញែកយ៉ាងផុសផុល ពាក់ព័ន្ធនឹងបញ្ហាផ្ទាល់ខ្លួនមួយចំនួនរបស់តារាស្រីរូបនេះ។

ស្របពេលជាមួយគ្នានេះ មិត្តភក្តិរួមអាជីព និង អ្នកគាំទ្រជាច្រើនក៏បានសម្តែងការគាំទ្រ និង ផ្ដល់កម្លាំងចិត្តដល់កញ្ញា មាស សុខសោភា តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមរៀងៗខ្លួន។
ដោយឡែក អ្វីដែលគួរឱ្យចាប់អារម្មណ៍ និង បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនរំជួលចិត្តនោះ គឺការបង្ហាញអារម្មណ៍ឈឺចាប់ និង ក្ដីបារម្ភយ៉ាងខ្លាំងពីសំណាក់លោក មាស សុខរតនៈ ដែលជាបងប្រុសបង្កើតរបស់កញ្ញា មាស សុខសោភា។

ឆ្លើយតបទៅនឹងមតិមួយចំនួន លោក មាស សុខរតនៈ បានលើកឡើងពីទស្សនៈផ្ទាល់ខ្លួនរបស់លោកយ៉ាងដូច្នេះថា៖ «ក្តីសុខរបស់មនុស្សម្នាក់ៗ មិនអាចកំណត់ដោយភ្នែករបស់យើងបាននោះទេអូនអើយ យើងមើលមិនឃើញថាវាមិនត្រូវ មិនល្អ មិនសម តែពេលនេះគ្នាកំពុងតែមានក្តីសុខក្នុងរូបភាពបែបនេះ ចឹងយើងត្រូវតែទទួលវាសិន ប្រសើរជាងបាត់បង់ប្អូនយើងដោយគ្មានថ្ងៃត្រឡប់»។

មិនត្រឹមតែប៉ុណ្ណោះ លោកបានបន្តដោយពាក្យពេចន៍ដ៏ក្ដុកក្ដួលថា លោកសុខចិត្តមើលថែប្អូនស្រីរបស់លោក ទោះបីជាទៅថ្ងៃមុខប្អូនមានបញ្ហាផ្លូវចិត្តយ៉ាងណាក៏ដោយ ក៏លោកព្រមទទួលយក ប្រសើរជាងត្រូវបាត់បង់ប្អូនជារៀងរហូត ហើយសល់ត្រឹមតែរូបថតប៉ុណ្ណោះ។ លោកបានបញ្ជាក់ទៀតថា នេះគឺជាអារម្មណ៍ពិតរបស់លោក។

បន្ថែមពីលើនេះ លោក មាស សុខរតនៈ ក៏បានបង្ហោះសារមួយទៀត ដោយបង្ហាញពីជម្រៅចិត្តដែលកំពុងតែជួបការឈឺចាប់យ៉ាងខ្លាំងនៅក្នុងដំណាក់កាលដ៏រសើបនេះ។ ការបង្ហាញអារម្មណ៍របស់បងប្រុសបង្កើតរបស់ មាស សុខសោភា បានឆ្លុះបញ្ចាំងពីក្ដីស្រឡាញ់ និង ការបារម្ភយ៉ាងជ្រាលជ្រៅចំពោះប្អូនស្រី កំពុងស្ថិតក្នុងព្យុះជីវិត។

Leave a Reply

Your email address will not be published. Required fields are marked *