មិនគួរឱ្យជឿ! មាស សុខសោភា ចេញមុខការពារ នឹងសរសើរតាសក់សភ្នំត្បែង ហើយថាប្តីគ្មានសមត្ថភាព

ភ្នំពេញ៖ តើគួរបន្ទោសនរណា ខណៈដែលតារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង មាស សុខសោភា បានចេញមុខនិយាយ ការពារ និងសរសើរ លោកគ្រូ តា សក់ស ភ្នំត្បែង ខណៈដែលខ្លួនកំពុងជួបការលំបាក ហើយបានដាក់ចំៗទៅអតីតស្វាមីរបស់ខ្លួន។

អ្នកនាង មាស សុខសោភា បានថ្លែងសារមួយដោយផ្ទាល់ទៅកាន់អតីតស្វាមីរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ពេលដែលយើងកំពុងតែជួបសភាពអាក្រក់ មកធ្វើបាបយើង អាអ្នកនៅក្បែរយើង ប្តីយើងហ្នឹង ថា យើងឆ្កួត ឡប់សតិ យើងមិនល្អ ទៅចាយលុយ លើ អាគ្រូ អញ្ចឹងៗ»។

អ្នកនាងបានបន្តទៀតថា៖ «សួរថា គាត់ស្រឡាញ់ខ្ញុំ ឬក៏គាត់ស្រឡាញ់លុយ? ខ្ញុំអត់យល់។ ខ្ញុំចង់សួរថា គាត់ស្តាយលុយ ឬចង់ឲ្យខ្ញុំមានជីវិតបន្ត? បើខ្ញុំដល់ដំណាក់កាលលង់ទឹកទៅហើយនោះ ត្រូវការជំនួយពីអ្នកណាក៏បានដែរ ទាំងដែលគាត់អត់មានសមត្ថភាពជួយយើងសោះ គឺយើងអត់មានសមត្ថភាព អ្នកណាក៏អត់មានសមត្ថភាព»។

តារាចម្រៀងរូបនេះបានបញ្ជាក់បន្ថែមថា៖ «អញ្ចឹងអ្នកណាម្នាក់ដែលអាចជួយយើងបាន យើងនឹងរត់ទៅរកគាត់ ដើម្បីជួយសង្គ្រោះយើង អ្នកដែលសង្គ្រោះយើងគឺ លោកឪ សក់ស ភ្នំត្បែង នេះ ជាគុណមួយដែលគាត់ស្រង់ជីវិតរបស់ខ្ញុំឡើងមកវិញ»។

ដោយមើលឃើញពីគុណរបស់ លោកឪពុក តា សក់ស ភ្នំត្បែង ដែលបានជួយសង្គ្រោះជីវិតអ្នកនាង ពេលជួបការលំបាកខ្លាំង អ្នកនាង មាស សុខសោភា មានបំណងចង់តបស្នងសងគុណទៅកាន់លោកវិញ។ អ្នកនាងបានអះអាងថា៖ «ទ្រព្យសម្បត្តិរបស់ខ្ញុំ បើខ្ញុំលក់បាន ខ្ញុំនឹងលក់ឲ្យគាត់ហើយ ខ្ញុំនឹងឲ្យគាត់ទៀត ដោយសារតែគាត់ជួយជីវិតខ្ញុំ។ អញ្ចឹងគឺខ្ញុំជួយគាត់ តបស្នងសងគុណទៅគាត់វិញ ដោយគ្មានលក្ខខណ្ឌ»។

ជាចុងក្រោយ អ្នកនាង មាស សុខសោភា បានសួរថា តើខ្លួនខុសដែរឬទេ ដែលចង់តបស្នងមនុស្សដែលបានជួយសង្គ្រោះជីវិតខ្លួន នៅពេលដែលខ្លួនជួបការលំបាកខ្លាំងបែបនេះ៕


សូមទស្សនាវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *