Update: នារីម្នាក់ធ្លាក់ពីលើអគារស្លាប់ក្បែរមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ភ្នំពេញ ត្រូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ បន្ទាប់ពីបានធ្លាក់ពីលើអគារខ្ពស់មួយកន្លែង មកបោកនឹងថ្នល់ កាលពីវេលាម៉ោងប្រមាណ ០៣:៤៥នាទីរសៀល ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅចំណុចផ្លូវមួយកន្លែង ជាប់ច្រកចេញចូលមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយមក នារីរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយថា មានឈ្មោះ សាត សុជាតៈ កើតឆ្នាំ២០០៣ មានស្រុកកំណើតនៅភូមិព្រៃស្វាលិច ឃុំព្រៃស្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុននឹងស្គាល់អត្តសញ្ញាណ ភិនភាគរបស់នារីរងគ្រោះត្រូវបានគេដឹងថា មានវ័យជាង២០ឆ្នាំ មានសាក់យ័ន្តពណ៌ក្រហមនៅខ្នង និងសាក់រូបតុក្កតា …

Update: នារីម្នាក់ធ្លាក់ពីលើអគារស្លាប់ក្បែរមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ភ្នំពេញ ត្រូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ Read More

ទីបំផុត! ម្ចាស់រថយន្តចេញមុខបកស្រាយ ករណីម៉ូតូបើកលឿនវ៉ាជ្រុលបុកបណ្ដាលឲ្យស្លាប់ ទារសំណង៥០០០ដុល្លារ

ទីបំផុត ម្ចាស់រថយន្តរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តនៅខេត្តប៉ៃលិន ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ បានចេញមុខបកស្រាយ បន្ទាប់ពីមានការចរចាទាមទារសំណងជំងឺចិត្ត។ ហេតុការណ៍នេះពាក់ព័ន្ធនឹងនិស្សិតស្រីម្នាក់បើកម៉ូតូលឿន វ៉ារថយន្ត ហើយជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់ ហើយភាគីខាងម៉ូតូបានប្ដឹងទារសំណង ៥០០០ ដុល្លារ។ យោងតាមការបំភ្លឺពីស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៧ និង ១៣នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥។ ហេតុការណ៍នេះគឺ និស្សិតស្រីម្នាក់បានបើកម៉ូតូលឿន វ៉ារថយន្ត ហើយជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀត ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួនម្នាក់ (អ្នកបើកម៉ូតូ)។ ក្រុមជំនាញបានធ្វើការវាស់វែងឃើញថា …

ទីបំផុត! ម្ចាស់រថយន្តចេញមុខបកស្រាយ ករណីម៉ូតូបើកលឿនវ៉ាជ្រុលបុកបណ្ដាលឲ្យស្លាប់ ទារសំណង៥០០០ដុល្លារ Read More

អាណិតណាស់! ម្ចាស់រថយន្តម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់២លើក ក្នុងរយៈពេល២ឆ្នាំជាប់គ្នា

ភ្នំពេញ ៖ ករណីម្ចាស់រថយន្តម្នាក់ត្រូវបានគេរាយការណ៍ថាបានជួបប្រទះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយរថយន្តរបស់គាត់ត្រូវបានម៉ូតូបុកបណ្ដាលឱ្យមានអ្នកស្លាប់រហូតដល់ទៅពីរលើកក្នុងរយៈពេលពីរឆ្នាំជាប់គ្នា កំពុងក្លាយជាប្រធានបទក្ដៅ និងបង្កការជជែកវែកញែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមប៉ុន្មានថ្ងៃចុងក្រោយនេះ។ យោងតាមការលើកឡើង និងចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម បានឱ្យដឹងថា ម្ចាស់រថយន្តរូបនេះធ្លាប់បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីអំឡុងឆ្នាំ២០២៤ ម្តងរួចមកហើយ ដោយកាលណោះមានអ្នកជិះម៉ូតូមកបុកជាមួយរថយន្តរបស់គាត់បណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ និងមិននឹកស្មានដល់នោះគឺ នៅដើមខែឧសភា ឆ្នាំ២០២៥ នេះ ពោលគឺនៅថ្ងៃទី៤ ខែឧសភា ម្ចាស់រថយន្តដដែលនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត ក្នុងលក្ខណៈប្រហាក់ប្រហែលគ្នា ដោយមានអ្នកជិះម៉ូតូមកបុកជាមួយរថយន្តរបស់គាត់ ហើយជាអកុសលក៏បណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ទៀតផងដែរ។ ហេតុការណ៍កើតឡើងដដែលៗទៅលើម្ចាស់រថយន្តដដែលនេះ បានធ្វើឱ្យមហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម បង្ហាញក្ដីអាណិតអាសូរយ៉ាងខ្លាំងចំពោះម្ចាស់រថយន្ត ខណៈដែលមានមតិជាច្រើនបានលើកឡើងពីភាពចៃដន្យដ៏អាក្រក់ និងបានពិភាក្សាគ្នាអំពីហេតុផលផ្សេងៗនៅពីក្រោយហេតុការណ៍មិនធម្មតានេះ៕

អាណិតណាស់! ម្ចាស់រថយន្តម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់២លើក ក្នុងរយៈពេល២ឆ្នាំជាប់គ្នា Read More

រំភើបជំនួស ! ទីបំផុត នាយភូ មានការថ្មី ធ្វើបាត់ នៅតែសង្ហា ពេញចិត្តត្រង់នេះពេក ហ្វេនៗ ចូល comment ត្រង់ៗថា…

ក្រោយល្បី នាយភូ តួឯកប្រុ ក្នុងរឿង “ភូមិខ្ញុំស្រស់ឆើតឆាយ” កំពុងធ្វើការ ជាអ្នករត់តុ ឱ្យគេ ដោយធ្លាក់រូបសម្រស់ខុសឆ្ងាយពីមុន ភ្នែកស្លក់រាងស្គមស្គាំង មើលមិនចង់ស្គាល់ រួចមក ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ គេឃើញ នាយភូ មានការថ្មីបាត់ មើលហើយ ហ្វេនៗ comment ព្រាត ទំាងរំភើបជំនួសថា “បើគាត់កុំលាបសក់ពណ៌ពេកកាត់តែក្មេងជាងហ្នឹង, សង្ហាណាស់, បងភូ មកវិញហើយ, …

រំភើបជំនួស ! ទីបំផុត នាយភូ មានការថ្មី ធ្វើបាត់ នៅតែសង្ហា ពេញចិត្តត្រង់នេះពេក ហ្វេនៗ ចូល comment ត្រង់ៗថា… Read More