ចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដាក់ពន្ធនាគារខេត្តសៀមរាប ក្រោមបទចោទប្រកាន់បីបទល្មើស។
លោក តប់ ផារារិន្ទ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លោក ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដាក់ពន្ធនាគារខេត្តសៀមរាប ក្រោមបទចោទប្រកាន់បីបទល្មើស ពីបទប៉ុនប៉ងសូកប៉ាន់ ពីបទប្ដឹងបរិហារគេដោយភូតកុហក និងពីបទសូកប៉ាន់។ បានឃើញដីកាសម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ ៥៤៥ ផ.ស.ម/ដ.ឃ.ឃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តសៀមរាប ដែលបានសម្រេចឃុំខ្លួនឈ្មោះ សម្បត្តិ កុសល ភេទប្រុស អាយុ ៤១ ឆ្នាំ កើតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ជនជាតិខ្មែរសញ្ជាតិខ្មែរ ទីកន្លែងកំណើត សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្រិតវប្បធម៌ បរិញ្ញាបត្រផ្នែកគ្រប់គ្រង មុខរបរមន្ត្រីនគរបាល នៃនាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឪពុកឈ្មោះ ឯក សម្បត្តិ រស់ ជិតស្លាប់ ម្ដាយឈ្មោះ តូច សុខហាន រស់ស្លាប់ ប្រពន្ធឈ្មោះ វ៉ាំង ភាគរម្យ នេរស់ស្លាប់ លែងលះ មានកូនម្នាក់ ប្រតិបត្តិការ ដន្ទាទោសដោយតុលាការគ្មាន ពីបទ ប៉ុនប៉ងសូកប៉ាន់ ប្រតិបត្តិការនៅខេត្តបន្ទាយមានជ័យ កាលពីកន្លងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលចែងឲ្យផ្តន្ទាទោសតាមបញាតិ្តមាត្រា ៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ ពីបទប្ដឹងបរិហារគេដោយភូតកុហក ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលចែងឲ្យផ្តន្ទាទោសតាមបញាតិ្តមាត្រា ៤១ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ និងបទសូកប៉ាន់ ប្រព្រឹត្តនៅហាងកាហ្វេ ប្រោន រីវើសាយ សាខាមាត់ទន្លេ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌ ដែលចែងឲ្យផ្តន្ទាទោស បញ្ញត្តមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ ជាបណ្ដោះអាសន្ន។
លោកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តសៀមរាប ឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្នឲ្យបានសម្រេចតាមដីកាបង្គាប់នេះ។