ដល់អញ្ចឹងហួសចិត្តដែរ!! អុឹម ជីវ៉ាទម្លាយរឿងដែលទៅសម្ភាសន៍នាយភូ ស្រាប់តែត្រូវបានសាច់ញាតិ….

ថ្មីៗនេះ លោក អ៊ឹម ជីវ៉ា អ្នកសារព័ត៌មាន និងជាពិធីករល្បីឈ្មោះ បានសម្តែងការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកបានព្យាយាមជួយអតីតតារាសម្ដែង ឡុង វីរយុទ្ធ ដែលមហាជនស្គាល់ថា «នាយភូ» ឲ្យមានការងារ និងទទួលបានការចាប់អារម្មណ៍ឡើងវិញ ប៉ុន្តែផ្ទុយទៅវិញ លោកបែរជាទទួលរងការតិះដៀល និងការស្នើសុំឲ្យលុបចោលនូវការបង្ហោះរបស់លោកពីសំណាក់សាច់ញាតិរបស់នាយភូទៅវិញ។ រឿងរ៉ាវនេះបានកើតឡើង បន្ទាប់ពីលោក អ៊ឹម ជីវ៉ា បានបង្ហោះរូបភាព និងព័ត៌មានអំពីស្ថានភាពបច្ចុប្បន្នរបស់ នាយភូ ដែលធ្លាប់ជាតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព ជាពិសេសតាមរយៈតួអង្គ «នាយភូ» ក្នុងរឿងភាគ «ភូមិខ្ញុំស្រស់ឆើតឆាយ» របស់ទូរទស្សន៍បាយ័ន។ …

ដល់អញ្ចឹងហួសចិត្តដែរ!! អុឹម ជីវ៉ាទម្លាយរឿងដែលទៅសម្ភាសន៍នាយភូ ស្រាប់តែត្រូវបានសាច់ញាតិ…. Read More

ពិតជាគួរឲ្យរំភើប និងសរសើរពីទឹកចិត្តដ៏ប្រពៃរបស់លោកស្រី ទ្រី ដាណា ជាខ្លាំង! ទីបំផុត ក្មួយស្រីដែលធ្លាប់បានសុំកង់ពីលោកស្រី ដើម្បីទុកដឹកពងទាទៅលក់នោះ បានទទួលនូវអ្វីដែលខ្លួនប៉ងប្រាថ្នាហើយ

ពិតជាគួរឲ្យរំភើប និងសរសើរពីទឹកចិត្តដ៏ប្រពៃរបស់លោកស្រី ទ្រី ដាណា ជាខ្លាំង! ទីបំផុត ក្មួយស្រីដែលធ្លាប់បានសុំកង់ពីលោកស្រី ដើម្បីទុកដឹកពងទាទៅលក់នោះ បានទទួលនូវអ្វីដែលខ្លួនប៉ងប្រាថ្នាហើយ។ ក្មួយស្រីម្នាក់ដែលពីមុនធ្លាប់បានស្នើសុំកង់មួយគ្រឿងពីលោកស្រី ទ្រី ដាណា ដើម្បីប្រើប្រាស់សម្រាប់ដឹកពងទាទៅលក់ផ្គត់ផ្គង់ជីវភាព ពេលនេះបំណងរបស់ក្មួយស្រីបានសម្រេចហើយ។ លោកស្រី ទ្រី ដាណា បានសម្រេចចិត្តប្រគល់កង់ថ្មីស្រឡាងមួយគ្រឿងភ្លាមៗ ជូនដល់ក្មួយស្រី។ មិនត្រឹមតែកង់ប៉ុណ្ណោះទេ លោកស្រី ទ្រី ដាណា ក៏បានផ្ដល់ជាជំនួយឧបត្ថម្ភផ្សេងៗទៀតដល់ក្រុមគ្រួសាររបស់ក្មួយស្រីផងដែរ ដែលរួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនទៀត ដូចដែលឃើញមានក្នុងរូបភាព (មានដូចជា កេសទឹកបរិសុទ្ធ អង្ករ …

ពិតជាគួរឲ្យរំភើប និងសរសើរពីទឹកចិត្តដ៏ប្រពៃរបស់លោកស្រី ទ្រី ដាណា ជាខ្លាំង! ទីបំផុត ក្មួយស្រីដែលធ្លាប់បានសុំកង់ពីលោកស្រី ដើម្បីទុកដឹកពងទាទៅលក់នោះ បានទទួលនូវអ្វីដែលខ្លួនប៉ងប្រាថ្នាហើយ Read More

អាសូរណាស់!អ្នកគ្រូបង្រៀនម្នាក់ដើរចេញពីបន្ទប់ជួលបម្រុងចេញទៅបង្រៀនសិស្ស គាំងបេះដូងដួលស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅផ្សារថ្នល់បត់

ភ្នំពេញ៖ អ្នកគ្រូបង្រៀនម្នាក់ដើរចេញពីបន្ទប់ជួលបម្រុងទៅបង្រៀនសិស្សនៅឯសាលា គាំងបេះដូងស្លាប់នៅមុខបន្ទប់ជួល. បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥. ស្ថិតនៅមុខបន្ទប់ជួលមួយកន្លែង នៅតាមបណ្តោយផ្លូវព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពនារីរងគ្រោះខាងលើមានឈ្មោះ.អូន ស្រីដា អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកអង្គការនិងអ្នកគ្រូបង្រៀន ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ។ យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានដើរស្ពាយកាបូបចេញពីបន្ទប់ជួលមកខាងក្រៅ ខណៈដើរមកដល់មុខបន្ទប់មានអាការៈមិនស្រួលខ្លួន ក៏បានស្រែកហៅគេឲ្យជួយ ហើយក៏បានដួលដេកទៅនិងដីភ្លាមៗនោះ អ្នកលក់ដូរនៅក្បែរនោះបានហៅរថយន្តពេទ្យឲ្យដឹកជនរងគ្រោះទៅធ្វើការសង្រ្គោះដែរ តែអកុសលជនរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្នានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដង្កោ សហការណ៍ជាមួយកម្លាំងជំនាញនគរបាលខណ្ឌដង្កោនិងកម្លាំងការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេគបានចុះមកពិនិត្យសពនិងបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ សូមទស្សនាវីដេអូខាងក្រោមនេះ

អាសូរណាស់!អ្នកគ្រូបង្រៀនម្នាក់ដើរចេញពីបន្ទប់ជួលបម្រុងចេញទៅបង្រៀនសិស្ស គាំងបេះដូងដួលស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅផ្សារថ្នល់បត់ Read More

ជំទាវចិត្តបុណ្យ!! ទ្រី ដាណា ឃើញព័ត៌មានហើយសង្វេគពេក ក៏បានចូលរួមរំលែកទុក្ខចំនួន….

ភ្នំពេញ៖ លោកជំទាវ ទ្រី ដាណា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះករណីរំលោភសម្លាប់កុមារីអាយុ ១៤ឆ្នាំម្នាក់នៅរាជធានីភ្នំពេញ។ តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ លោកជំទាវបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងបានបរិច្ចាគថវិកាចំនួន ៥០០ដុល្លារ សម្រាប់ជួយក្នុងការរៀបចំពិធីបុណ្យ។ ក្នុងសារនោះ លោកជំទាវបានលើកឡើងថា៖ «ឃើញព័ត៌មានហើយសង្វេគណាស់ ដែលរឹតតែអាណិតបំផុតគឺឪពុកម្ដាយ គ្រាំទ្រូងអស់ហើយ។ នាងខ្ញុំចូលរួមរំលែកទុក្ខ ៥០០ដុល្លារ ក្រុមការងារនឹងយកទៅចូលបុណ្យភ្លាម ដើម្បីជួយដោះស្រាយការរៀបចំធ្វើបុណ្យជូនក្មេងស្រី។» លោកជំទាវ ទ្រី ដាណា ក៏បានសម្តែងការហួសចិត្តចំពោះអាយុរបស់ជនរងគ្រោះដែលទើបតែ ១៤ឆ្នាំ ប៉ុណ្ណោះ ហើយជនដៃដល់ក៏ជាក្មេងៗដូចគ្នា។ …

ជំទាវចិត្តបុណ្យ!! ទ្រី ដាណា ឃើញព័ត៌មានហើយសង្វេគពេក ក៏បានចូលរួមរំលែកទុក្ខចំនួន…. Read More