អ្នកនាង សារីណា ភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ក្រោយឃើញរូបថតតារាចម្រៀង មាស សុខសោភា ឈរជិត តាឥសីភ្នំត្បែង ហើយនាងក៏បានលើកឡើងពីការសង្ស័យរបស់នាងចំពោះតាឥសីនេះ

ជុំវិញរឿងរ៉ាវផ្ទុះការវែកញ៉ែកលើបណ្តាញសង្គមប៉ុន្មានថ្ងៃកន្លងទៅនេះ ទាក់ទិននឹងជំនឿ និងទំនាក់ទំនងរវាងស្វាមីរបស់កំពូលតារាចម្រៀងស្រី អ្នកនាង មាស សុខសោភា មកទល់ពេលនេះ នៅតែមិនទាន់ស្ងប់ស្ងាត់នៅឡើយ ខណៈមហាជនក៏បានបន្តចែករំលែក និងវែកញ៉ែកពេញបណ្តាញសង្គម។ ស្របពេលអ្នកគាំទ្រ មិត្តភក្តិ អ្នកសិល្បៈ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ចែករំលែក និងបង្ហាញមតិផ្សេងៗជុំវិញរឿងរ៉ាវរបស់ខ្លួន ឃើញថាកំពូលតារាចម្រៀងស្រីរូបនេះ ក៏នៅតែចេញវីដេអូថ្មីៗលើហ្វេសប៊ុក និយាយបកស្រាយ និងឆ្លើយតបទៅកាន់ការវែកញ៉ែកទាំងនោះជាបន្តបន្ទាប់។

ក្នុងនោះ បើចាប់អារម្មណ៍លើចំណុចមួយ ក្នុងវីដេអូនិយាយបកស្រាយរបស់អ្នកនាង មាស សុខសោភា ដែលបានឆ្លើយតបទៅកាន់គ្រូមន្តអាគមន៍មួយចំនួនថា នាងត្រូវមន្តខ្មៅ ឬត្រូវអំពើស្នេហ៍គេ និងចាញ់បោកគេនោះ គឺអ្នកនាងបាននិយាយបដិសេធទាំងស្រុង ដោយលើកជាសំណួរថា ចំណុចត្រង់ណាដែលមើលមកនាងត្រូវមន្តខ្មៅ អំពើគេ ឬបែកសតិជាដើម ខណៈសព្វថ្ងៃអ្នកនាងនៅតែមានសកម្មភាពមើលថែគ្រួសារ ទំនាក់ទំនងការងាររកស៊ីធម្មតា ប្រកបអាជីពច្រៀងធម្មតា។

លើសពីនេះ មួយរយៈក្រោយ សម្រស់របស់អ្នកនាងកាន់តែស្រស់ស្អាតក្មេងជាងវ័យ រីឯសុខភាពល្អជាងមុនទៀតផង។ យ៉ាងណា ក្រោយពីឃើញកំពូលតារាចម្រៀងខាងលើបកស្រាយ ចេញមុខការពារទៅកាន់តាឥសីភ្នំត្បែងខាងលើនេះ អ្នកលេងបណ្តាញសង្គមម្នាក់ ក៏បានលើកឡើងថា៖ “យើងគ្រប់គ្នាខ្វល់ខ្វាយឈឺឆ្អាល បារម្ភក៏ព្រោះតែនាងជាតារាចម្រៀងក្នុងបេះដូងអ្នកគាំទ្រ ឃើញនាងកំពុងសេពគប់បុគ្គលមិនគួរសេពគប់ ជាមនុស្សខ្ចាត់ព្រាត់ ញៀនល្បែងស្រីញី រៀនវិជ្ជាថោកទាប ល្បឹនស្នេហ៍ ជាជនអាវាសែ គ្មានគោលដៅច្បាស់លាស់។ លោកអើយ បើនាងនៅតែបន្តនៅក្បែរ នាងនឹងវិនាសអន្តរាយ អស់កិត្តិយស បង់ជីវិតក៏អាចថាបាន”។

តាឥសីភ្នំត្បែងនេះ និយាយធម៌មិនចំធម៌ និយាយភាសាសម្រាយទាំងអស់ ដែលជនណាក៏គេអាចនិយាយបាន យល់បានដូចៗគ្នា តែគេមិនលប់សតិ រវើរវាយ និយាយឡប់ឡែបបែបហ្នឹងទេ នោះគឺជាចេតនានៃអំពើបោកប្រាស់ ដើម្បីបំពេញតណ្ហា និងលាភសក្ការៈឲ្យច្បាស់ក្រឡែត ជាពិសេស ពពួកមនុស្សរៀនល្បឹនស្នេហ៍ អំពើផ្លូវងងឹតនេះ គឺត្រូវជៀសឲ្យឆ្ងាយ ជូនពរ មាស សុខសោភា ភ្ញាក់រលឹកស្មារតី ជួបជុំគ្រួសារ មិត្តភក្តិ អ្នកគាំទ្រ ឆាប់ៗ។

អ្នកនាង សារីណា ក៏បានបង្ហោះសារភ្ញាក់ផ្អើល មួយអមជាមួយនឹងរូបភាពរបស់តារាចម្រៀង មាស សុខសោភា ឈរថតគៀកជាមួយលោកតាភ្នំត្បែង ដោយអ្នកនាងបានលើកឡើងថា៖ “ហឹម ឃើញរូបមួយសន្លឹកនេះហើយទើបភ្ញាក់ព្រើត ហើយហួសចិត្ត 🙁 ដំបូងខ្ញុំមិនជឿទេ ថាគាត់បោកធ្វើច្រមុះ ដល់តែបានឃើញរូបនេះ គឺពិតហើយ ខ្ញុំប្រកែកលែងបានហើយ បើគាត់បោកចង់ស្អាតទៅប្ដូររូបប្ដូរច្រមុះមែន 😥 ហើយបានឃើញអូនភាអាចដើរឈរជិតយ៉ាងស្និទ្ធទៀត សុំអស់វាចាហើយ 😲”

នាងក៏បានសួរចំៗទៅកាន់តាឥសីរូបនោះថា៖ “ម្តេចបានជា Facebook លោកឪមានផុសសុទ្ធតែរូបស្រីស្អាតជាប់ជាមួយលោកឪអញ្ចឹង? ពេលវេលានោះគួតែពេលវេលាបួសរៀន ហើយបានឈាន តែចៅមើលឃើញមុនលោកឪត្រាស់ដឹង ចៅឃើញលោកឪរៀនរឿងបោកលុយគេ និងចូលការ៉ាអូខេហើយនិងផុសរូបស្រីៗទៅវិញ ឬមួយលោកឪធ្លាប់បានប្រព្រឹត្តដូចលោកម្នាក់ដែលខ្ញុំជាប់ផុសនេះបានថាមែន?”

Leave a Reply

Your email address will not be published. Required fields are marked *