ជុំវិញរឿងរ៉ាវរបស់កំពូលតារាចម្រៀងស្រីអ្នកនាង មាស សុខសោភា ដែលបានផ្ទុះការវេញញែកលើបណ្ដាញសង្គមប៉ុន្មានថ្ងៃទៅនេះ ទាក់ទិននឹងរឿងជំនឿ ទំនាក់ទំនងរវាងស្វាមី មកទល់ពេលនេះនៅតែមិនទាន់ស្ងប់ស្ងាត់នៅឡើយ ខណៈមហាជនក៏បន្តការចែករំលែក វេញញែកពាសពេញបណ្ដាញសង្គម។ ស្របពេលអ្នកគាំទ្រ មិត្តអ្នកសិល្បៈ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែក និងបង្ហាញមតិផ្សេងៗជុំវិញរឿងរ៉ាវរបស់ខ្លួន ឃើញថាកំពូលតារាចម្រៀងស្រីរូបនេះ នៅតែចេញវីដេអូថ្មីៗលើហ្វេសប៊ុក និយាយបកស្រាយឆ្លើយតបទៅកាន់ការវេញញែកទាំងនោះជាបន្តបន្ទាប់។
ក្នុងនោះ បើចាប់អារម្មណ៍លើចំណុចមួយក្នុងវីដេអូនិយាយបកស្រាយរបស់អ្នកនាង មាស សុខសោភា ដែលបានឆ្លើយតបទៅកាន់គ្រូមន្តអាគមន៍ ឬគ្រូអវិជ្ជាមួយចំនួនថា នាងត្រូវមន្តខ្មៅ ឬត្រូវអំពើអំព័ន បានជានាំគ្នាជួយដាស់ស្មារតីឲ្យល្អវិញ តែដល់ពិនិត្យយូរៗទៅគេថា ឆ្នាំងណាគ្របហ្នឹង។ អញ្ចឹងទុកឲ្យគាត់ដើរផ្លូវគាត់រើសចុះ ព្រោះពូគាត់ទាំងពីរអាចក្លាយជាសេដ្ឋីពាន់លាន ព្រោះជំនាញគាត់កោះរលុបមួយទៀតក្រៅពីចម្រៀង ជឿជាក់ម៉ាំណាស់លើមនុស្សកំប៉ិកកំប៉ុក អាសាច្បាស់ជាត្រូវរលាយ និងមានរឿងទោសទណ្ឌដាក់ខ្លួន។ ពាក្យចាស់មិនងាយមើលមនុស្សខុស កាប់ថ្មចំណាំទៅ។
មុននេះបន្តិច លោក ខាន់ ច័ន្ទសុផល ក៏បានទម្លាយរឿងដ៏ភ្ញាក់ផ្អើលមួយទៀតថា មានមួយក្រុមផ្សេងទៀតក៏ចាញ់បោក រឿងសំរឹទ្ធតៗគ្នាដែរ អស់រាប់ម៉ឺន សែនដុល្លារ ប៉ែនឹងលាន តែចាញ់បោកហើយក៏ខ្មាស់មិនហ៊ានចេញមុខប្ដឹងផ្ដល់ទេ ព្រោះមេខ្យល់គំរាមថា សុទ្ធតែជាវត្ថុបុរាណ បើររបស់នេះគឺប្រថុយ បើររកឃើញក្លាយជាសេដ្ឋីពាន់លាន តែបើរកមិនឃើញយើងខាតបន្តិចបន្តួចប៉ុណ្ណោះ បើប្ដឹងគឺមានតែកុកទាំងអស់គ្នា ម្លោះហើយអ្នករងគ្រោះមានតែដេកឱបទុក្ខ លុយក៏បង់ ធនាគារក៏បំណុលវ័ន្តក ពួកនេះគេបោកគ្នា ព្រោះគេមានម៉ាស៊ីនពិសេសឆ្លុះមើលសំរឹទ្ធក្រោមដី រួចហើយគេនាំឲ្យទិញដីរាប់សិបហិកតាជាជំហានដំបូង បន្ទាប់មកគេយប់ឡើងលួចធ្វើពិធីបួងសួងក្រោមពាលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីឲ្យរកឃើញសំរឹទ្ធ។ ជនរងគ្រោះជាច្រើនបានប្រាប់ខ្ញុំចែករំលែកបទពិសោធន៍ជូនមហាជនកុំឲ្យចាញ់បោកដូចគាត់ ព្រោះគាត់ថាឃើញខ្ញុំផុសនិយាយត្រូវរឿង។
លោក ខាន់ ច័ន្ទសុផល ក៏បានទម្លាយទាក់ទងនឹងលោកតា ភ្នំត្បែងទៀតថា ថា ផាត៤ របស់ សោភា និយាយពីគ្រូឪ អ្នកចាក់ទម្លុះសាច់ ចាក់ធម៌ឲ្យគាត់ដឹងពីថាមពលរំជួយទឹកនិងដី។ ល្ងាចនេះមានរឿងថ្មីមួយទៀត គឺលោកឪប្រែការយកទឹកឲ្យស្ត្រីនារីៗអស់បួននាក់ ជាអាជីវករ ស៊ីមរាប មកធ្វើស្នេហ៍ដើម្បីឲ្យប្ដី ឬសង្សារមកវិញ តែចុងក្រោយលោកឪស៊ីទាំងលុយ ស៊ីទាំងឲ្យស្ត្រី ហើយក្រវាត់ចោលដោយថាអស់និស្ស័យ។
VIDEO