អាណិតណាស់! ម្ចាស់រថយន្តម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់២លើក ក្នុងរយៈពេល២ឆ្នាំជាប់គ្នា

ភ្នំពេញ ៖ ករណីម្ចាស់រថយន្តម្នាក់ត្រូវបានគេរាយការណ៍ថាបានជួបប្រទះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយរថយន្តរបស់គាត់ត្រូវបានម៉ូតូបុកបណ្ដាលឱ្យមានអ្នកស្លាប់រហូតដល់ទៅពីរលើកក្នុងរយៈពេលពីរឆ្នាំជាប់គ្នា កំពុងក្លាយជាប្រធានបទក្ដៅ និងបង្កការជជែកវែកញែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមប៉ុន្មានថ្ងៃចុងក្រោយនេះ។ យោងតាមការលើកឡើង និងចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម បានឱ្យដឹងថា ម្ចាស់រថយន្តរូបនេះធ្លាប់បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីអំឡុងឆ្នាំ២០២៤ ម្តងរួចមកហើយ ដោយកាលណោះមានអ្នកជិះម៉ូតូមកបុកជាមួយរថយន្តរបស់គាត់បណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ និងមិននឹកស្មានដល់នោះគឺ នៅដើមខែឧសភា ឆ្នាំ២០២៥ នេះ ពោលគឺនៅថ្ងៃទី៤ ខែឧសភា ម្ចាស់រថយន្តដដែលនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត ក្នុងលក្ខណៈប្រហាក់ប្រហែលគ្នា ដោយមានអ្នកជិះម៉ូតូមកបុកជាមួយរថយន្តរបស់គាត់ ហើយជាអកុសលក៏បណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ទៀតផងដែរ។ ហេតុការណ៍កើតឡើងដដែលៗទៅលើម្ចាស់រថយន្តដដែលនេះ បានធ្វើឱ្យមហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម បង្ហាញក្ដីអាណិតអាសូរយ៉ាងខ្លាំងចំពោះម្ចាស់រថយន្ត ខណៈដែលមានមតិជាច្រើនបានលើកឡើងពីភាពចៃដន្យដ៏អាក្រក់ និងបានពិភាក្សាគ្នាអំពីហេតុផលផ្សេងៗនៅពីក្រោយហេតុការណ៍មិនធម្មតានេះ៕

អាណិតណាស់! ម្ចាស់រថយន្តម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់២លើក ក្នុងរយៈពេល២ឆ្នាំជាប់គ្នា Read More

រំភើបជំនួស ! ទីបំផុត នាយភូ មានការថ្មី ធ្វើបាត់ នៅតែសង្ហា ពេញចិត្តត្រង់នេះពេក ហ្វេនៗ ចូល comment ត្រង់ៗថា…

ក្រោយល្បី នាយភូ តួឯកប្រុ ក្នុងរឿង “ភូមិខ្ញុំស្រស់ឆើតឆាយ” កំពុងធ្វើការ ជាអ្នករត់តុ ឱ្យគេ ដោយធ្លាក់រូបសម្រស់ខុសឆ្ងាយពីមុន ភ្នែកស្លក់រាងស្គមស្គាំង មើលមិនចង់ស្គាល់ រួចមក ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ គេឃើញ នាយភូ មានការថ្មីបាត់ មើលហើយ ហ្វេនៗ comment ព្រាត ទំាងរំភើបជំនួសថា “បើគាត់កុំលាបសក់ពណ៌ពេកកាត់តែក្មេងជាងហ្នឹង, សង្ហាណាស់, បងភូ មកវិញហើយ, …

រំភើបជំនួស ! ទីបំផុត នាយភូ មានការថ្មី ធ្វើបាត់ នៅតែសង្ហា ពេញចិត្តត្រង់នេះពេក ហ្វេនៗ ចូល comment ត្រង់ៗថា… Read More

ហួសចិត្ត!! លោក ផែង វណ្ណៈ លើកឡើងករណីហួសហេតុនៅប៉ៃលិន ម៉ូតូបុកតាក់ស៊ី បែរជាប្ដឹងម្ចាស់តាក់ស៊ីទាមទារដាក់គុក

ខេត្តប៉ៃលិនៈ លោក ផែង វណ្ណៈ អគ្គនាយកសារព័ត៌មាន PNN និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គមម្នាក់ បានសម្តែងការហួសចិត្ត និងបានប្រាប់សមត្ថកិច្ចឱ្យជួយរកយុត្តិធម៌ដល់ម្ចាស់រថយន្តតាក់ស៊ីម្នាក់ ដែលរងគ្រោះដោយសារករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅខេត្តប៉ៃលិន។ ការលើកឡើងនេះត្រូវបានលោកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីពេលថ្មីៗនេះ។ យោងតាមការបង្ហោះរបស់លោក ផែង វណ្ណៈ ករណីនេះបានកើតឡើងនៅខេត្តប៉ៃលិន ដោយមានម៉ូតូមួយគ្រឿងបានបុកនឹងរថយន្តតាក់ស៊ី។ អ្វីដែលគួរឱ្យហួសចិត្តនោះ គឺភាគីខាងម៉ូតូបានប្ដឹងទាមទារសំណង ហើយថែមទាំងចង់ប្ដឹងម្ចាស់រថយន្តតាក់ស៊ីឱ្យជាប់ពន្ធនាគារទៀតផង។ លោក ផែង វណ្ណៈ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «រឿងជិះម៉ូតូចូលឡានតាក់ស៊ី ហេីយប្ដឹងម្ចាស់រថយន្តតាក់ស៊ីទៀត ដូចជាហួសហេតុពេកហើយ ។ ករណីនេះឮថាកេីតឡេីងនៅខេត្ត ប៉ៃលិន ។ …

ហួសចិត្ត!! លោក ផែង វណ្ណៈ លើកឡើងករណីហួសហេតុនៅប៉ៃលិន ម៉ូតូបុកតាក់ស៊ី បែរជាប្ដឹងម្ចាស់តាក់ស៊ីទាមទារដាក់គុក Read More