ប្រាប់តៗផង! ស្ត្រីអាយុ ២៥-៥០ឆ្នាំ អាចទៅពិនិត្យជំងឺទាំងនេះ ដោយឥតគិតថ្លៃ…

មជ្ឈមណ្ឌលសុខភាពមេត្តាករុណា កម្ពុជា ផ្តល់កម្មវិធីពិនិត្យសុខភាពនារី អាយុពី ២៥ ទៅ ៥០ ឆ្នាំ ដោយឥតគិតថ្លៃ

ភ្នំពេញ៖ មជ្ឈមណ្ឌលសុខភាពមេត្តាករុណា កម្ពុជា (Mercy Medical Center Cambodia) កំពុងតែផ្តល់ជូននូវកម្មវិធីពិនិត្យសុខភាពនារី ដោយឥតគិតថ្លៃ សម្រាប់បងប្អូនស្ត្រីដែលមានអាយុចន្លោះពី ២៥ ទៅ ៥០ ឆ្នាំ ដោយផ្តោតទៅលើការពិនិត្យរកជំងឺសំខាន់ៗដូចជា មហារីកមាត់ស្បូន ជំងឺរលាកថ្លើមប្រភេទ បេ សេ និងមេរោគអេដស៍។

កម្មវិធីពិនិត្យសុខភាពនារីដោយឥតគិតថ្លៃនេះ រួមបញ្ចូលនូវសេវាសំខាន់ៗដូចជា៖ ការបង្រៀនអំពីសុខភាពនារី ការពិនិត្យរកមើលជំងឺមហារីកមាត់ស្បូន ការពិនិត្យឈាមរកមើលមេរោគរលាកថ្លើមប្រភេទ បេ សេ និងជំងឺអេដស៍ រួមទាំងការផ្តល់ការប្រឹក្សាយោបល់។

សម្រាប់អ្នកដែលអាចចុះឈ្មោះទទួលសេវានេះបានគឺ៖ ជាស្ត្រីដែលមានអាយុចន្លោះពី ២៥ ទៅ ៥០ ឆ្នាំ ដែលមានដៃគូ ឬ រៀបការហើយ។ សូមបញ្ជាក់ថា កម្មវិធីនេះមិនសម្រាប់អ្នកជំងឺដែលកំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលសុខភាពមេត្តាករុណា កម្ពុជា នោះទេ។

ដើម្បីចុះឈ្មោះ ឬសាកសួរព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ឬ Telegram លេខ ០១២ ៧៤៩ ២៣១ (ឬ +៨៥៥ ១២ ៧៤៩ ២៣១ សម្រាប់លេខក្រៅប្រទេស)។

មជ្ឈមណ្ឌលសុខភាពមេត្តាករុណា កម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ ២២៨ ផ្លូវ ១០១បេ ភូមិចំពុះក្អែក សង្កាត់ព្រែកប្រាថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នេះគឺជាឱកាសដ៏ល្អសម្រាប់បងប្អូននារីក្នុងការពិនិត្យ និងថែទាំសុខភាពបឋម ដើម្បីការពារ និងស្វែងរកជំងឺបានទាន់ពេលវេលា។ សូមជួយចែករំលែកព័ត៌មាននេះទៅកាន់បងប្អូន សាច់ញាតិ ឬមិត្តភក្តិ ដើម្បីឲ្យពួកគាត់បានជ្រាប និងទៅទទួលសេវានេះឲ្យបានទាន់ពេលវេលា។ សូមអរគុណ!

Leave a Reply

Your email address will not be published. Required fields are marked *