មហាជននិយមតាមដានព័ត៌មានសិល្បៈ ច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាវលុយកាក់របស់តារាកំប្លែង អ្នកនាង ខ្ញុង ដែលធ្លាប់ជាប់បុលលុយលោក ម៉ាដូណា រាប់ម៉ឺនដុល្លារ។
កាលនោះ គេចាំបានថា លោក ម៉ាដូណា បានចេញមកបង្ហោះសារជារឿយៗពាក់ព័ន្ធនឹង អ្នកនាង ខ្ញុង ខ្ចីលុយមិនទាន់សង និង សន្យាសងម្តងថ្ងៃនេះ ម្តងថ្ងៃនោះ រហូតធ្វើឱ្យលោកមានបញ្ហាទៀត ព្រោះលុយ ដែលអ្នកនាង ខ្ញុង យកទៅមានទាំងរបស់លោកផង និង លោកធានាខ្ចីពីអ្នកផ្សេងផង។ លើសពីនោះទៀត កាលពីអំឡុងខែមេសា លោក ម៉ាដូណា បានទម្លាយជាថ្មី ថាអ្នកនាង ខ្ញុង មានលុយមិនព្រមសង តែបែរជាដើរទិញដីទៅវិញ។
យ៉ាងណាមិញ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ លោក ម៉ាដូណា បានចេញមកបង្ហោះសារយ៉ាងវែងអន្លាយពាក់ព័ន្ធនឹង អ្នកនាង ខ្ញុង ជាថ្មីម្តងទៀតហើយ បន្ទាប់ពីអ្នកលក់អនឡាញល្បី Love Riya បានធ្វើការឡាយ និង ឱ្យដឹងថា អ្នកនាង ខ្ញុង លែងជាបុគ្គលិកធ្វើការឱ្យនាងទៀតហើយ។ បន្ថែមពីនោះ អ្នកលក់អនឡាញល្បី Love Riya បានឱ្យដឹងថា ខ្ញុង បានជំពាក់លុយខ្លួន និង មិនបានកាត់សូម្បីមួយកាក់ពីប្រាក់ខែ ដែលអ្នកនាង ខ្ញុង ធ្វើការឱ្យនោះឡើយ។
ដោយឡែកងាកមកលោក ម៉ាដូណា វិញ ក៏បានបង្ហោះសាររៀបរាប់យ៉ាងភ្ញាក់ផ្អើលថា៖ «ឥលូវម្ចាស់ប្រ៊នបាននិយាយហើយ បោកលុយគ្នាជាង ១០ ម៉ឺនដុល្លារ ចឹងបានលុយច្រើនដែរ យកលុយមកសងអញផង មី Srey Knhong យកលុយដើរទិញដីជាមួយប្តី តែមិនសងគេគ្រប់គ្នាចឹង! កុំឱ្យបាបបំពេញការងារឱ្យរួចលុយគ្នា ដែលឱ្យខ្ចីផង កុំដើរខ្ចីលុយគេគ្រប់គ្នាហើយអត់សងចឹង។ ចូលចិត្តណាស់អាប្រើស្ទីលអាណិតកូន តែឆ្លៀតសប្បាយយកកូន ១ ទៀតឱ្យគេអាសូរកូនក្នុងផ្ទៃ ហើយអាងអីបានលេសបាក់ទឹកចិត្តទាំងកូនក្នុងផ្ទៃ តែធាតុពិតលួចដើរទិញដីជាមួយប្តីដាំដំណាំ និង ទុកសម្រាប់ពុះឡូតិ៍លក់។ នរណាមិនដឹង ថាប្តីរកស៊ីលក់ដីពុះឡូតិ៍ តែមិនសងគេគ្រប់គ្នា បាបណាស់ បាបដល់ទាំងកូនទៀត»៕